សហព័ន្ធ​ប្រដាល់​សកល​អាស៊ី សន្យា​ជួយ​ក្រុម​ប្រដាល់​សកល​កម្ពុជា​លើ ២​ចំណុច

  • 2017-07-05 08:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​ប្រដាល់​សកល​អាស៊ី (ASBC) បាន​សន្យា​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​កីឡាការិនី​ប្រដាល់​សកល​កម្ពុជា ចូលរួម​ការ​ប្រកួត "2017 ASBC Asian Confederation Women's Elite Boxing Championships” ដែល​នឹង​រៀបចំ​នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ។

ASBC បាន​ឆ្លើយតប​នឹង​សំណើ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ដោយ​សន្យា​ឧបត្ថម្ភ​សម្ភារៈ​ប្រកួត​សម្រាប់​កីឡា​ការិនី​កម្ពុជា និង​ការ​ចំណាយ​ផ្សេង​ៗ​ទៀត។ ម្យ៉ាង​វិញ​ទៀត ASBC សន្យា​បន្ត​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​ក្រុម​កីឡា​ប្រដាល់​សកល​កម្ពុជា ក្នុង​ការ​ចូល​រួម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា សម្រាប់​ឆ្នាំ​២០១៧ ក៏​ដូចជា​ឆ្នាំ​២០១៨។

សំណើ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ត្រូវ​បាន​ធ្វើឡើង​ក្នុង​ដំណើរ​ចូល​រួម​ការ​ប្រកួត "2017 ASBC Asian Conderation Youth Boxing Championships” ​ដោយ​លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស ចាប់​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ប្រទេស​ថៃ តាម​ការ​អញ្ជើញ​របស់​សហព័ន្ធ​ប្រដាល់​សកល​អាស៊ី៕

លោក ឆឹង យ៉ៅយេន (ឆ្វេង) និង​លោក ប៊ុយ សុភ័ណ្ឌ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;