មេដឹកនាំ​អ៊ីរ៉ាក់ សាទរ​ជ័យ​ជម្នះ​ដែលបាន​រំដោះ​ក្រុង​មូស៊ុល

  • 2017-07-06 02:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​រដ្ឋមន្រ្តី​អ៊ីរ៉ាក់ លោក Haider al-Abadi កាលពី​ថ្ងៃទី៤​កក្កដា បាន​អបអរ​សាទរ​ដល់​កងទ័ព​របស់​ខ្លួន ដែលបាន​រំដោះ​ក្រុង​មូស៊ុល ពី​ក្រុម IS បាន​ដោយ​ជោគជ័យ បើទោះ​ជា​ក្រុម​ឧទ្ទាម​នេះ នៅមាន​សេសសល់​ក្នុង​តំបន់​ក្បែរ​ក្រុងនោះ​ក៏ដោយ។

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi
កងទ័ព​អ៊ីរ៉ាក់ បាន​ដណ្តើម​កាន់កាប់​វិហារ​អ៊ីស្លាម al-Nuri ដែលជា​និមិត្តរូប​នៃ Old City និងជា​តំបន់​រំដោះ​ចុងក្រោយ​នៃ​ក្រុង​មូស៊ុល។ លោក Haider al-Abadi បាន​ប្រកាស​បើក​ប្រតិបត្តិការ​ដណ្តើម​យកក្រុង​នេះ ពី​ក្រុម IS វិញ កាលពី​ខែ​តុលា ឆ្នាំ​២០១៦ ដើម្បី​បំផ្លាញ​ការ​ប៉ុនប៉ង​នៃការ​បង្កើត​ទឹកដី​រដ្ឋ​អ៊ីស្លាម។

លោក​បន្ត​ថា ប្រជាជន​ក្រុង​មូស៊ុល បាន​គាំទ្រ និង​ឈរខាង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ដើម្បី​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម។ លោកបាន​ណែនាំ​ឲ្យមាន​ការ​កសាង និង​រក្សា​ស្ថិរភាព​នៅតាម​តំបន់​ដែល​រំដោះ​បាន​នៃក្រុង​មូស៊ុល​នេះ៕

ប្រភព៖ Indian Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;