Microsoft គ្រោង​កាត់​បន្ថយ​បុគ្គលិក​ខ្ទង់​ពាន់​នាក់ ព្រោះ​តែ​ហេតុផល​ម្យ៉ាង!

  • 2017-07-06 02:26:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ពី TechCrunch បាន​បង្ហាញ​ថា ក្រុមហ៊ុន Microsoft មាន​គម្រោង​កាត់​បន្ថយ​បុគ្គលិក​មួយ​ចំនួន​ធំ ក្នុង​គោលដៅ​រៀបចំ​រចនា​សម្ព័ន្ធ​ថ្មី ដើម្បី​ផ្ដោត​លើ​សេវាកម្ម​ Azure Cloud។ ជុំ​វិញ​រឿងរ៉ាវ​នេះ Bloomberg ក៏​បាន​បន្ថែម ការ​បញ្ឈប់​នេះ​នឹង​កើត​មាន​ឡើង​ចាប់​ពី​សប្ដាហ៍​នេះ​ត​ទៅ ហើយ​អាច​ប៉ះពាល់​ដល់​បុគ្គលិក​គ្រប់​សាខា​ទូទាំង​ពិភពលោក។

អាជីវកម្ម Azure របស់ Microsoft បាន​ចាប់​ផ្ដើម​ទទួល​ប្រាក់​ចំណូល​កើន​ឡើង​ទ្វេ​ដង ក្នុង​ត្រីមាស​ទី ៣ ដែល​មាន​កំណើន​លក់ ៩៣ ភាគរយ ហើយ​វា​ក៏​ជា​ការ​ប្រកួតប្រជែង​ជាមួយ​សេវាកម្ម​ផលិតផល​ Amazon Web Service។ កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ Microsoft ធ្លាប់​បាន​ប្រកាស​ម្ដង​រួច​មក​ហើយ ដោយ​ខ្លួន​មាន​គម្រោង​កាត់​បន្ថយ​ការងារ ២,៨៥០ កន្លែង​ក្នុង​មួយ​ឆ្នាំ ទាក់ទង​នឹង​អាជីវកម្ម​ផលិត​ស្មាតហ្វូន។ ​ ​ក្នុង​បទ​សម្ភាសន៍​ជាមួយ CNBC ក្រុមហ៊ុន Microsoft បាន​និយាយ​យ៉ាង​ខ្លី​ថា «យើង​កំពុង​អនុវត្ត​លើ​ការ​ផ្លាស់ប្ដូរ​ឱ្យ​ប្រសើរ​ជាង​មុន នូវ​សេវាកម្ម​បម្រើ​អតិថិជន​និង​ដៃគូ​សហការ​របស់​យើង» ដោយ​ពុំ​បាន​បន្ថែម​ព័ត៌មាន​ជាក់លាក់​អ្វី​ផ្សេង​ទៀត​ឡើយ៕

ប្រភព៖ CNBC ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;