Cambodia All Stars នឹង​ហ្វឹកហាត់​ជា​មួយ U23 ?

  • 2017-07-06 04:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Cambodian All Stars នឹង​ចាប់ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ដើម្បី​ត្រៀម​តទល់​ជាមួយ​ក្រុម SCG Muangthong United នា​ថ្ងៃ​ទី១៦ ខែ​កក្កដា ខាង​មុខ​នេះ។ ទន្ទឹម​នេះ ក្រុម​ U23 ក៏​អាច​ហ្វឹកហាត់​ជាមួយ Cambodian All Stars ផង​ដែរ ព្រោះ​ក្រុម​ទាំង​ពីរ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គ្រូ​បង្វឹក​លោក Leonardo Vitorino ដូច​គ្នា។

សម្រាប់​ក្រុម Cambodian All Stars មាន​កីឡាករ​បរទេស​ចូលរួម​ច្រើន ហើយ​ក៏​មាន​កីឡាករ​យុវជន​ក្នុង​ស្រុក U22 មួយ​ចំនួន​ដែរ ដើម្បី​ជា​ការ​ត្រៀម​សម្រាប់​ការ​​ចូល​រួម​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែ​ក្រោយ។

Cambodian All Stars ប៉ះ Muangthong United កាលពីឆ្នាំ២០១៦
សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦ ក្រុម Muangthong United បាន​ប្រកួត​ចាញ់ Cambodian All Stars ក្នុង​លទ្ធផល ៣-៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជ​ធានី​ភ្នំពេញ ក្រោម​ក្រសែ​ភ្នែក​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​រាប់​ម៉ឺន​នាក់។ ចំណែក​ក្នុង​ឆ្នាំ​នេះ ក្រុម​ជើងឯក​លីគ​កំពូល​ថៃ បាន​បញ្ជាក់​ថា ពួកគេ​នឹង​នាំ​កីឡាករ​ល្អៗ មក​ច្រើន ដើម្បី​ឲ្យ​ការ​ប្រកួត​កាន់តែ​ជក់ចិត្ត​បន្ថែម​ទៀត៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;