Apple ស្ថិតក្នុងការពិភាក្សាវិនិយោគពាន់លានដុល្លារទិញអេក្រង់ OLED ពី LG
- 2017-07-06 06:46:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ស្ថិតក្នុងការពិភាក្សាវិនិយោគពាន់លានដុល្លារទិញអេក្រង់ OLED ពី LG
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple ត្រូវបានគេដឹងកំពុងស្ថិតក្នុងការពិភាក្សាវិនិយោគប្រាក់ចន្លោះ ១,៧៥ – ២,៦២ ពាន់លានដុល្លារ លើសង្វាក់ផលិតកម្មទទួលផ្គត់ផ្គង់អេក្រង់ OLED ពីក្រុមហ៊ុន LG។ នេះបើយោងតាមរបាយការណ៍ពី The Investor។
ផ្អែកតាមរបាយការណ៍ចុះផ្សាយថ្ងៃទី ៣ មិថុនាក្រុមហ៊ុនទាំង ២ បានព្រមព្រៀងគ្នាលើផែនការវិនិយោគ ដោយទោះបីជាព័ត៌មានលម្អិតទាក់ទងនឹងពេលវេលាមិនទាន់សម្រេចក៏ដោយ។ ប៉ុន្តែទាក់ទងការសម្រេចចុងក្រោយ ត្រូវបានគេរំពឹងនឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះបានបញ្ចប់រួចរាល់។
ទាក់ទងគម្រោងវិនិយោគរបស់ Apple ជាមួយ LG នឹងត្រូវបានគេឱ្យឈ្មោះ E6 ដែលលេចលឺថា ក្នុងការផ្គត់ផ្គង់អេក្រង់ OLED ប្រមាណ ៣ ម៉ឺនបន្ទះក្នុងមួយខែ គ្រោងចំណាយអស់ជិត ៣ ពាន់លានដុល្លារ៕