អតីតខ្សែប្រយុទ្ធ Arsenal ចូលរួមជាមួយក្លឹបនៅលីគកំពូលជប៉ុន
- 2017-07-06 07:31:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតខ្សែប្រយុទ្ធ Arsenal ចូលរួមជាមួយក្លឹបនៅលីគកំពូលជប៉ុន
ចន្លោះមិនឃើញ
Lukas Podolski បានសម្រេចផ្ទេរពីក្លឹប Galatasaray នៅតួកគី ទៅកាន់ក្លឹប Vissel Kobe នៅប្រទេសជប៉ុន។ រូបគេបានបង្ហោះរូបថតរបស់ខ្លួនពាក់អាវក្លឹបថ្មី កាលពីពេលថ្មីៗកន្លងទៅនេះ។
ក្នុងបណ្ដាញសង្គម Instagram អតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal បានសរសេរថា៖ «ការចាប់ផ្ដើមទំព័រថ្មីរបស់ខ្ញុំ»។
សមាជិកក្រុមម្ចាស់ជើងឯកពានរង្វាន់ World Cup 2014 ដដែល បានប្រកាសពីការផ្លាស់ទៅប្រទេសជប៉ុន កាលពីដើមខែមីនា កន្លងទៅ។ «នេះមិនមែនជាការសម្រេចចិត្តដែលជំទាស់នឹង Galatasaray នោះទេ។ វាជាការសម្រេចចិត្ត ដែលខ្ញុំធ្វើដើម្បីបទពិសោធន៍ថ្មីសម្រាប់ខ្លួនឯង»។ នេះជាការអះអាងរបស់កីឡាករសញ្ជាតិអាល្លឺម៉ង់ នៅគ្រានោះ។
ប្រធានក្លឹប Vissel Kobe លោក Hiroshi Mikitani បានថ្លែងថា ពួកគេមានការរំពឹងខ្ពស់ក្នុងការឈ្នះជាជើងឯក J-League តាមរយៈសមត្ថភាពរបស់ Podolski ។
សូមបញ្ជាក់ថា កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានចំណាយពេល ២រដូវកាល នៅ Galatasaray ក្រោយពីការចាកចេញពី Arsenal ក្នុងឆ្នាំ២០១៥៕