គណបក្ស​៣ គាំទ្រ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់

  • 2017-07-07 08:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​៧កក្កដា​នេះ គ.ជ.ប បាន​បង្ហាញ​ឈ្មោះ​ស្ថានទូត អង្គការ​មិនមែន​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ ដែលបាន​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​ដល់ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ រួមមាន៖

ស្ថានទូត​អាមេរិក ស្ថានទូត​ហ្វាំងឡង់ និង​ស្ថានទូត​រុស្ស៊ី។

សហព័ន្ធ​និស្សិត បញ្ញាវន្ត ប្រជា​ធិបតេយ្យ អង្គការ​តម្លាភាព​កម្ពុជា សហព័ន្ធ​សហភាព​យុវជន​កម្ពុជា បណ្តាញ​អាស៊ី​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ការិយាល័យ​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ អង្គការ CAPDI អង្គការ IDC-CDI និង​អង្គការ ICAPP។

គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា។

គ.ជ.ប លើកឡើង​ថា ទោះជា​មាន​ការ​វាយតម្លៃ​ថា ការ​បោះឆ្នោត​លើក​នេះ មានភាព​ល្អប្រសើរ​ជាង​អាណត្តិ​មុនៗ ក៏មាន​មតិ​មួយចំនួន​វាយ​តម្លៃ​ថា នៅមាន​ភាព​ខ្វះខាត​ខ្លះដែរ ដែល គ.ជ.ប ត្រូវ​ធ្វើការ​កែ​តម្រូវ៕

សូមអាន​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ខាងក្រោម​នេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;