ក្រុមយុវជន និងសហជីព ធ្វើពិធីសាសនា នៅកន្លែងដែលគេបាញ់លោក កែម ឡី
- 2017-07-09 03:45:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមយុវជន និងសហជីព ធ្វើពិធីសាសនា នៅកន្លែងដែលគេបាញ់លោក កែម ឡី
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះ មានក្រុមយុវជន និងសហជីពមួយចំនួន បានជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ដើម្បីអុជធូប និងធ្វើពិធីសាសនា កន្លែងដែលគេបាញ់ សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០កក្កដា ២០១៦។ ការធ្វើពិធីនេះ មិនមានការហាមឃាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះទេ។
បន្ទាប់ពីអុជធូបរួច ពួកគេនឹងនាំគ្នាទៅកាន់ខេត្តតាកែវ ដើម្បីទៅចូលរួមបុណ្យខួប ១ឆ្នាំ របស់លោក កែម ឡី នៅភូមអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ៕