រដ្ឋាភិបាល​អ៊ីរ៉ាក់ រំដោះ​ក្រុង Mosul ពី​ក្រុម IS បាន​ជោគជ័យ

  • 2017-07-10 00:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​អ៊ីរ៉ាក់ ដែល​មាន​ការ​គាំទ្រ​ដោយ​កងទ័ព​អាកាស​អាមេរិក បាន​វាយ​យក​ក្រុងMosul ពី​ក្រុម IS បាន​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី០៩ ខែ​កក្កដា ម្សិលមិញ ក្រោយ​បាន​បើក​ប្រតិបត្តិការ​វាយ​រំដោះ​ក្រុង​នេះ ចាប់​តាំង​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ២០១៦ កន្លង​មក។

ប្រធានាធិបតី​អ៊ីរ៉ាក់ លោក Haider al-Abadi ជួប​កងទ័ព​នៅ​ក្រុង Mosul
ក្រោយ​វាយ​រំដោះ​បាន​ដោយ​ជោគជ័យ ប្រធានាធិបតី​អ៊ីរ៉ាក់ លោក Haider al-Abadi បាន​ទៅ​ដល់​ក្រុង Mosul ភ្លាម​ៗផង​ដែរ ដើម្បី​អបអរ​ជ័យជម្នះ​របស់​កងទ័ព​អ៊ីរ៉ាក់។ ក្នុង​នោះ លោក Haider al-Abadi បាន​ជួប​ជាមួយ​នឹង​កងទ័ព​អ៊ីរ៉ាក់ ប៉ុន្តែ​លោក​ពុំ​បាន​ថ្លែង​សុន្ទរកថា​ជា​ផ្លូវការ​មួយ​នោះ​ទេ។

សូម​បញ្ជាក់​ថា ក្រុង Mosul នេះ ត្រូវ​បាន​ក្រុម IS ​គ្រប់គ្រង ចាប់​តាំង​ខែ​មិថុនា ឆ្នាំ​២០១៤ មកម្ល៉េះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;