​ម្ចាស់​កំណត់ត្រា​ស៊ុត​ច្រើន​ជាងគេ ចាកចេញ​ក្រោយ​រស់នៅ Man Utd ១៣​ឆ្នាំ

  • 2017-07-10 01:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Wayne Rooney បាន​ចូលរួម​ជាមួយ​ក្រុម Everton សា​ជាថ្មី កាលពី​ម្សិលមិញ បន្ទាប់ពី​ប្រកប​អាជីព​នៅ Manchester United រយៈ​ពេល ១៣​ឆ្នាំ និង​ជា​ម្ចាស់​កំណត់ត្រា​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​បិសាច​ក្រហម។

ក្រោយ​ចុះ​កុងត្រា​រយៈ​ពេល ២ឆ្នាំ​ជាមួយ​អតីត​ក្រុម​ចាស់​របស់​ខ្លួន Rooney បាន​បង្ហាញ​ការ​សប្បាយ​ចិត្ត ចំពោះ​ឱកាស​លេង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ronald Koeman គ្រូ​បង្វឹក​ក្រុម Everton។

Rooney ចុះកុងត្រា ២ឆ្នាំ ជាមួយ Everton
***«ខ្ញុំ​ត្រឡប់​មក Everton វិញ ព្រោះ​ខ្ញុំ​ជឿ​ថា លោក Ronaldo Koeman កំពុង​កសាង​ក្រុម​មួយ​ដើម្បី​ឈ្នះ»***។ នេះ​ជា​សម្ដី​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ៣១​ឆ្នាំ​ខាងលើ។

ក្នុង​រយៈ​ពេល ១៣ឆ្នាំ​នៅ​ក្រុម​បិសាច​ក្រហម Rooney រក​បាន ២៥៣ គ្រាប់ បន្ទាប់​ពី​ផ្លាស់​ពី Everton កាលពី​អាយុ ១៨​ឆ្នាំ នៅ​ក្នុង​ឆ្នាំ​២០០៤។ រូបគេ ធ្លាប់​ជួយ Man Utd ឈ្នះ​ពាន​រង្វាន់ Premier League ចំនួន ៥​លើក, FA Cup ១​លើក, League Cup ៣​លើក, UEFA Champions League ១​លើក និង UEFA Europa League ១​លើក។

វីដេអូ​សង្ខេប​របស់ Rooney នៅ Man Utd រយៈ​ពេល ១៣​ឆ្នាំ

ប្រភព៖ The Star ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;