Ronaldo ឈរ​លើ​គេ ខណៈ Messi ស្ថិត​នៅ​លេខ​៦ ​ក្នុង​បញ្ជី​ទិញ​ផ្ដាច់​កុងត្រា

  • 2017-07-10 22:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​សិក្សា​របស់ Goal ថ្មីៗនេះ​បាន​ឲ្យដឹង​ថា ក្លឹប Real Madrid និង Barcelona នាំ​មុខគេ​នៅ​ក្នុង​បញ្ជី​តារា​បាល់​ទាត់ ដែល​មាន​តម្លៃ​ខ្លួន​ទិញ​ផ្តាច់​កុងត្រា​​ខ្ពស់​បំផុត នៅ​ក្នុង​ពិភព​បាល់ទាត់។

ខ្សែប្រយុទ្ធ Cristiano Roanldo របស់ Real Madrid ជា​កីឡាករ​ដែល​មាន​តម្លៃ​ទិញ​ផ្តាច់​កុងត្រា​ថ្លៃ​បំផុត ចំនួន ១ ពាន់​លាន​អឺរ៉ូ (ជិត ១,១៤ ពាន់​លាន​ដុល្លារ​អាមេរិក) ស្មើ​ជាមួយ​មិត្ត​រួមក្រុម​របស់​គេ គឺ Karim Benzema ។ តម្លៃ​នេះ គឺ​ដោយសារ​ក្នុង​កុងត្រា​របស់​កីឡាករ​រហស្សនាម CR7 មាន​រយៈ​ពេល​រហូត​ដល់​ឆ្នាំ២០២១ បន្ទាប់​ពី​ចុះ​កាល​ពី​ឆ្នាំ​២០១៦។

បន្ទាប់​មក​ទៀត មាន Gareth Bale (៥០០​លាន​អឺរ៉ូ) James Rodriguez (៥០០​លាន​អឺរ៉ូ) និង Luka Modric (៥០០លានអឺរ៉ូ) ដែល​សុទ្ធតែ​ជា​កីឡាករ​របស់​ក្រុម​អធិរាជ​ស។ តម្លៃ​ខ្ពស់​ដូច្នេះ មាន​ន័យ​ថា Real គ្មាន​ចេតនា​លក់​កីឡាករ​សំខាន់​ៗ​ទាំងនេះ​ឡើយ។

ដោយឡែក​តារា​ឆ្នើម Lionel Messi របស់​ក្លឹប Barcelona ឈរ​នៅ​លេខ៦ មាន​តម្លៃ​ទិញ​ផ្តាច់​កុងត្រា ៣០០​លាន​អឺរ៉ូ​ប៉ុណ្ណោះ តាម​ពីក្រោយ​ដោយ Toni Kross (៣០០​លាន​អឺរ៉ូ) Neymar (២២២​លាន​អឺរ៉ូ) Luis Suarez (២០០​លាន​អឺរ៉ូ) Andres Iniesta (២០០​លាន​អឺរ៉ូ) Gerard Pique (២០០​លាន​អឺរ៉ូ) Sergio Busquets (២០០​លាន​អឺរ៉ូ) Casemiro (២០០​លាន​អឺរ៉ូ) និង Sergio Ramos (២០០​លាន​អឺរ៉ូ)។

គួរ​ដឹង​ដែរ​ថា តម្លៃ​ទិញ​ផ្តាច់​កុងត្រា គឺ​មាន​តម្លៃ​​ខ្ពស់​បំផុត​នៅ​ក្របខ័ណ្ឌ La Liga ខណៈ​ច្បាប់​នៅ​អេស្ប៉ាញ តម្រូវ​ឲ្យ​កីឡាករ​ម្នាក់ៗ ទិញ​ផ្តាច់​កុងត្រា​របស់​ខ្លួន​ពេល​ចង់​ចាកចេញ​ពី​ក្លឹប ឬ ក្លឹប​ដែល​ចង់​បាន​កីឡាករ​រូប​នោះ ជា​អ្នក​ចំណាយ៕

បញ្ជីឈ្មោះកីឡាករដែលមានតម្លៃខ្លួនទិញផ្តាច់កុងត្រាខ្ពស់ជាងគេ

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;