២០ក្រុម ដណ្ដើម​ជើងឯក​ Futsal ​ឆ្នាំ២០១៧

  • 2017-07-11 04:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​សន្និសីទ​កាសែត​បើក​កម្មវិធី​ប្រកួត​ Futsal ​ជាតិ ​ឆ្នាំ២០១៧ កាលពី​ម្សិលមិញ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​ក្រុម​ចំនួន ២០ ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែង វគ្គ​ចែក​ពូល​ពី A ដល់ D ចាប់ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៧។

១០​ក្រុម ដែល​បាន​ឡើង​ទៅ​វគ្គ ១០​ក្រុម​ចុងក្រោយ នឹង​ទទួល​បាន​សិទ្ធិ​ទៅ​លេង​កម្មវិធី​ប្រកួត Futsal លីគ​អាជីព​កម្ពុជា នា​ឆ្នាំ​២០១៨ ខាងមុខ​នេះ។ ក្នុង​នោះ ៨​ក្រុម​ត្រូវ​ជ្រើស​ចេញ​ពី​ក្រុម​លេខ​១ និង លេខ​២ តាម​ពូល​និមួយ​ៗ។ ចំណែក ២​ក្រុម​ទៀត ១​ក្រុម​ជ្រើស​ពី​ពូល A ឬ B និង ១ក្រុម​ជ្រើស​ពី​ពូល C ឬ​ D ។

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា លោក សៅ សុខា បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នោះ​ថា នឹង​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ Futsal ចូល​ក្នុង​គម្រោង​សាលា​តម្រង់​ទិស​កីឡា​២៥ ខេត្ត-ក្រុង ដើម្បី​ជា​ចំណុច​ចាប់ផ្ដើម ត្រៀម​រៀប​ចំ​ការ​ប្រកួត​ Futsal កម្រិត​អាជីព​នៅ​ឆ្នាំ​ក្រោយ៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;