LG ប្រកាស​ជា​ផ្លូវការ​ស្មាត​ហ្វូន Q6, Q6+ និង Q6a

  • 2017-07-11 06:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


LG ទើបតែ​ប្រកាស​ចេញ​ម៉ូដែល​កម្រិត​មធ្យម Q6 និង​កម្រិត​លើស​មធ្យម ឬ​ក្រោម​មធ្យម Q6+ និង Q6a ។ ម៉ូដែល​ផ្សេងៗ​គ្នា​នេះ មាន RAM និង អង្គ​ផ្ទុក​ទិន្នន័យ​ខុស​គ្នា​ដែរ។ ត្រកូល Q6 នឹង​មាន​អេក្រង់ ៥,៥​អ៊ីញ កម្រិត Full HD បន្ទះ​ឈីប 435 និង​ថាមពល​ថ្ម​ទំហំ 3000 mAh ។

ចំណុច​ខុសគ្នា​រវាង​ម៉ូដែល​ទាំង​បី

  • LG Q6a (Ram ទំហំ 2GB, អង្គ​ផ្ទុក​ទិន្នន័យ 16GB

  • LG Q6 (Ram ទំហំ 3GB, អង្គ​ផ្ទុក​ទិន្នន័យ 32GB

  • LG Q6 (Ram ទំហំ 4GB, អង្គ​ផ្ទុក​ទិន្នន័យ 64GB

កាមេរ៉ា​ក្រោយ ទំហំ 13MP ដូចគ្នា ជា​មួយ​កាមេរ៉ា Selfie បាន ១០០​ដឺក្រេ ទំហំ 5MP ។ តួខ្លួន​ខាង​ក្រៅ ស្រោប​ដោយសារ​ធាតុ​អាលុយមីញ៉ូម។

ត្រកូល Q6 នឹង​ចេញ​លក់​ក្នុង​ទីផ្សារ​សំខាន់ៗ នៅ​អាស៊ី នា​ដើម​ខែ​សីហា​ខាងមុខ​នេះ។ ​ចំណែក​ទ្វីប​អឺរ៉ុប អាមេរិក​ខាងត្បូង និង​អាមេរិក​ខាងជើង​នឹង​ចេញ​តាម​ក្រោយ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;