ក្រុម U-23 កម្ពុជា ប្រឹងប្រែងហាត់ខ្លាំង ដើម្បីប្រជែងកៅអី ១១នាក់ដំបូង
- 2017-07-11 07:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម U-23 កម្ពុជា ប្រឹងប្រែងហាត់ខ្លាំង ដើម្បីប្រជែងកៅអី ១១នាក់ដំបូង
ចន្លោះមិនឃើញ
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ (U-23) កំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីប្រជែងតំណែងជម្រើស ១១នាក់ដំបូងក្នុងទីលាន។ នេះបើតាមការអះអាងរបស់កីឡាករ នួន បូរី។
ខ្សែបម្រើមកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានឲ្យដឹងថា តាំងពីចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ រហូតមកដល់ពេលនេះ កីឡាករទាំងអស់ បានកើនឡើងផ្នែកកម្លាំងគ្រប់ៗគ្នា ដោយសារការហ្វឹកហាត់កន្លងមក គឺផ្ដោតសំខាន់លើបញ្ហាកម្លាំង រីឯការហ្វឹកហាត់ផ្នែកបច្ចេកទេសវិញ លោកគ្រូ Leonardo Vitorino មិនទាន់ចាប់ផ្ដើមបង្វឹកនៅឡើយទេ។