ស្រ្ដី​ដែល​ជេរ​ប្រមាថ​សម្ដេច​ហ៊ុន សែន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ព្រឹកនេះ

  • 2017-07-12 02:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា ស្ត្រី​ដែល​បាន​ជេរ​ប្រមាថ​​សម្តេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រុម​គ្រួសារ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​កក្កដា​នេះ។

ការ​ចាប់ខ្លួន​​បាន​ធ្វើឡើង​នៅ​ខេត្ត​តាកែវ ​ពេល​ស្ត្រី​រូបនោះ​ប្រុង​ឡើង​ជិះ​ឡាន​តាក់ស៊ី​គេច​ខ្លួន​។

គួរ​បញ្ជាក់ថា ​ស្ត្រី​រូប​នោះ បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​ កាល​ពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ដោយ​ប្រើ​ពាក្យ​ជេរ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ និង​ចោទ​ប្រកាន់​ទៅលើ​សម្តេច​ហ៊ុន សែន​ និង​ក្រុម​គ្រួសារ ថា​ជាប់​ពាក់ព័ន្ធ​ករណី​សម្លាប់​លោក​កែម ឡី៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;