នរណា​នឹង​ស្នង​តំណែង​របស់ James នៅ ​Real Madrid ?

  • 2017-07-12 03:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ម្សិលមិញ ក្រុម Bayern Munich បាន​ប្រកាស​ពី​ការ​នាំ​យក James Rodriguez ពី Real Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល ២ឆ្នាំ ដោយ​បញ្ចប់​ពាក្យ​ចចាមអារ៉ាម ដែល​ធ្លាប់​លើកឡើង​ថា រូបគេ​នឹង​ផ្លាស់​ទៅ​ក្រុម Manchester United, PSG ឬ Juventus ជាដើម។

James ដែល​បាន​ចូលរួម​ជា​មួយ Real កាលពី​ឆ្នាំ២០១៤ បាន​ចាកចេញ​ពី​កីឡដ្ឋាន Santiago Bernabeu ដោយ​បន្សល់​ទុក​តួនាទី​លេខ​១០ ដែល​កំពុង​ស្វែងរក​អ្នក​មក​ជំនួស​តំណែង​នេះ។ លេខ​១០ ជាលេខ​ល្អ​ដែល​ធ្លាប់​ពាក់​ដោយ​អតីត​កីឡាករ​ល្បីៗ​ដូចជា Alfredo Di Stefano, Ferenc Puskas, Michael Laudrup, Clarence Seedorf, Luis Figo, Wesley Sneijder និង Mesut Ozil ។

ក្រោយ​ពី​ការ​ចាកចេញ​របស់​ខ្សែ​បម្រើ​សញ្ជាតិ​កូឡុំប៊ី James សារព័ត៌មាន Goal បាន​សម្លឹង​ឃើញ​កីឡាករ​ចំនួន ៦​នាក់​ដែល​នឹង​អាច​ស្នង​តំណែង​របស់​គេ​បាន រួម​មាន៖ កីឡាករ​របស់​ក្រុម​អធិរាជ​ស Marco Asensio, Isco, Toni Kroos និង Luka Modric ឬ​អាច​ជា Dani Ceballos របស់ Real Betis ព្រម​ទាំង Kylian Mbappe របស់ Monaco ដែល​អាច​នឹង​ចូលរួម​ជាមួយ Real Madrid ក្នុង​រដូវ​កាល​ថ្មី​ខាង​មុខ៕

Marco Asensio
Isco
Toni Kroos
Luka Modric
Dani Ceballos
Kylian Mbappe

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;