McGregor៖ ខ្ញុំនឹងវ៉ៃ Floyd ឲ្យសន្លប់មុន ៤ទឹក
- 2017-07-12 06:30:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
McGregor៖ ខ្ញុំនឹងវ៉ៃ Floyd ឲ្យសន្លប់មុន ៤ទឹក
ចន្លោះមិនឃើញ
Conor McGregor បានអះអាងថា នឹងវ៉ៃ Floyd Mayweather ឲ្យសន្លប់អំឡុង ៤ទឹក បន្ទាប់ពីជើងខ្លាំងទាំងពីរបានជួបគ្នាជាលើកដំបូងក្នុងសន្និសីទសារព័ត៌មាន យប់មិញ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។
ក្នុងជំនួបមុខទល់នឹងមុខ អ្នកប្រដាល់មិនដែលចាញ់ Floyd អាយុ ៤០ឆ្នាំ បាននិយាយថា ខ្លួនមានអាយុរាងជ្រេបន្តិច តែកម្លាំងមានគ្រប់គ្រាន់ដើម្បីផ្ដួល McGregor។ ចំណែក McGregor វ័យទើបតែ ២៨ឆ្នាំ បានឆ្លើយតបវិញថា៖ «ជើងតូច គ្រឿងក្នុងតូច ក្បាលតូចរបស់គេ ខ្ញុំនឹងវាយឲ្យសន្លប់នៅក្នុង៤ទឹក ចាំសម្ដីខ្ញុំទុកចុះ... ខ្ញុំនៅក្មេង មានទំនុកចិត្ត ហើយសប្បាយរីករាយដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះ»។
សូមបញ្ជាក់ថា កីឡាករទាំងពីរនឹងទទួលបានម្នាក់ប្រហែល ១០០លានដុល្លារអាមេរិក ពីការប្រកួត ដែលនឹងធ្វើឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅសង្វៀន T-Mobile Arena ទីក្រុង Las Vegas ។
Floyd Mayweather ប្រកួត ៤៩លើក ឈ្នះទាំង ៤៩លើក ហើយធ្លាប់បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៥។ ចំណែក Conor McGregor ជាកីឡាករប្រដាល់ MMA ដែលធ្លាប់ឈ្នះ ១៩លើក និងចាញ់ ៣លើក៕