រត់​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​ឆ្នាំ​នេះ មាន​អ្នក​ចូល​រួម​មកពី​ ៥១​ប្រទេស

  • 2017-07-12 07:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី៤ ឆ្នាំ​២០១៧ ដែល​គ្រោង​ធ្វើឡើង​នា​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​២០១៧ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ចំនួន ៣២៥៥ នាក់​ហើយ ក្នុង​នោះ​ជនជាតិ​ខ្មែរ​មាន ១៧៥៥​នាក់ និង​ជន​បរទេស ១៥០០ នាក់ មក​ពី ៥១ ប្រទេស។ នេះ​ជា​ការ​ប្រកាស​នៅ​ក្នុង​សន្និសីទ សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី១២ ខែ​កក្កដា ក្រោម​អធិបតីភាព​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

លោក វ៉ាត់ ចំរើន បាន​ចាត់​ទុក​ថា​ចំនួន​អ្នក​ចូលរួម​បាន​កើន​ឡើង​ពី ៥ ទៅ ១០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ទៅ ដែល​មាន​អ្នក​ចូលរួម​ត្រឹម​តែ​ជាង ៣០០០​នាក់​ប៉ុណ្ណោះ។

លោក វ៉ាត់ ចំរើន
គោល​បំណង​សំខាន់ នៃ​ព្រឹត្តិការណ៍​នេះ​គឺ
  • ដើម្បី​វិស័យ​ទេសចរណ៍ ព្រោះ​រដូវ​វស្សា​ជា​រដូវ​ដែល​ទេសចរ​ធ្លាក់​ចុះ

  • រក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​ខេត្ត​សៀមរាប និង

  • រត់​ដើម្បី​បរិស្ថាន​អង្គរ​នៅ​តំបន់​រមណីយដ្ឋាន​ខេត្ត​សៀមរាប។

សម្រាប់​វិញ្ញាសា ចែក​ជា ៤២,១៩៥ គីឡូម៉ែត្រ, ២១​គីឡូម៉ែត្រ, ១០​គីឡូម៉ែត្រ និង ៣​គីឡូម៉ែត្រ។

  • ៤២,១៩៥ គ.ម មាន​អ្នក​ចូលរួម​ប្រមាណ​ជា ៥០០នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ត្រឹមតែ ២-៣ នាក់​ប៉ុណ្ណោះ

  • ២១ គ.ម មាន​ជាង ៦០០ នាក់

  • ១០ គ.ម មាន​ជាង ៥០០ នាក់

  • ៣ គ.ម មាន​ច្រើន​នាក់៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;