Floyd ទម្លាយ​មូល​ហេតុ​ពាក់​មួក​លេខ "៤៨"

  • 2017-07-13 01:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Floyd Mayweather បាន​ជួប​ជាមួយ Conor McGregor ជាលើក​ដំបូង​ក្នុង​សន្និសីទ​សារព័ត៌មាន សម្រាប់​ការ​ប្រកួត​នា​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០១៧ នៅ​សង្វៀន T-Mobile Arena ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក។ ទន្ទឹម​នេះ ជើង​ខ្លាំង​ទាំង​ពីរ​បាន​បង្ហាញ​នូវ​សម្លៀក​បំពាក់​ប្លែកៗ​ក្នុង​ការ​ប្រើ​ពាក្យ​សម្ដី​ឌឺដង​ដាក់​គ្នា។

​Floyd បាន​ពាក់​មួក​លេខ ៤៨ ដែល​បាន​បង្ក​ជា​ចម្ងល់​ដល់​អ្នកគាំទ្រ​កីឡា​ប្រដាល់​សកល​ជាច្រើន ពី​ព្រោះ​បើ​តាម​ការ​ប្រវត្តិ​កន្លង​ទៅ លេខ​៤៩ ទេ ដែល​ជា​លេខ​តំណាង​ឲ្យ​ការ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ក្នុង ៤៩ ប្រកួត​របស់​ខ្លួន។ យ៉ាងណាមិញ រូបគេ​បាន​ប្រាប់​ពី​ដល់​អ្នក​សារព័ត៌មាន​ថា ៤៨ គឺ​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ពោល​គឺ​ជា​ប្រកួត​រវាង Floyd ជាមួយ ម៉ានី ប៉ាក់គីអៅ កាលពី​ឆ្នាំ​២០១៥ ដែល​កីឡាករ​សញ្ជាតិ​អាមេរិក​រូប​នេះ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ។

ចំណែក អ្នក​ប្រដាល់​មក​ពី​សង្វៀន MMA គឺ Conor McGregor បាន​បង្ហាញ​ការ​ឌឺដង​តាម​រយៈ​ពាក្យ​សម្ដី និង​ពាក់​អាវធំ ដែល​មាន​​បង្កប់​ជា​ពាក្យ​ភាសា​អង់គ្លេស​ជេរ​ទៅ​លើ Floyd ថា "Fu*k You” ៕

អត្ថបទពាក់ព័ន្ធ

McGregor៖ ខ្ញុំ​នឹង​វ៉ៃ Floyd ឲ្យ​សន្លប់​មុន ៤​ទឹក

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;