កូរ៉េខាងជើង សរសើរ​ថៃ មុន​ប៉ះ​គ្នា​ក្នុង​ពាន King's Cup ស្អែក

  • 2017-07-13 04:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កូរ៉េខាងជើង នឹង​ប្រកួត​តទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ថៃ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Kins's Cup នៅ​កីឡដ្ឋាន Rajamangala នា​ទីក្រុង​បាងកក វេលា​ម៉ោង ៧:៣០ នាទី​យប់ ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។

ក្រុមកូរ៉េខាងជើង
ក្រុមថៃ

មុន​ការ​ប្រកួត​នេះ គ្រូ​បង្វឹក​ក្រុម​កូរ៉េខាងជើង​លោក Jorn Anderson ដែល​បាន​អម​ដំណើរ​ជាមួយ​កូន​ក្រុម​ទៅ​ដល់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១២​កក្កដា បាន​សរសើរ​ក្រុម​ថៃ ថា​ជា​ក្រុម​ល្អ ដែល​មាន​កីឡាករ​ក្មេងៗ​ច្រើន។

ការ​ប្រកួត​នេះ មាន​ចំនួន ៤​ក្រុម​ដែល​បាន​ចូលរួម ក្នុង​នោះ​មាន ក្រុម​ថៃ កូរ៉េខាងជើង Burkina Faso និង U21 បេឡារូស។ ក្រុម​ដែល​ឈ្នះ ​នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៧។ ចំណែក​ក្រុម​ចាញ់ ត្រូវ​ជួប​គ្នា ដើម្បី​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ​៣ នៅ​ថ្ងៃ​តែ​មួយ។

សូម​រម្លឹក​ថា ថៃ គឺ​ជា​ក្រុម​ការពារ​តំណែង​ជើងឯក King's Cup កាលពី​ឆ្នាំ២០១៦។ ក្រុម​នេះ​ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ដដែល​ច្រើន​ជាងគេ ​ចំនួន ១៤​លើក។ កូរ៉េខាងត្បូង ឈ្នះ ៧​លើក បន្ទាប់​មក​គឺ ម៉ាឡេស៊ី ឈ្នះ ៤​លើក ចាប់​តាំង​ពី​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៦៨ ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;