ក្រុម​លីគ​កំពូល​ជប៉ុន​ ខ្ចី​ជើង​យុវជន​ថៃ​ម្នាក់​ពី Bangkok United

  • 2017-07-13 06:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម FC Tokyo បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Jakkit Wachpirom ពី​ក្រុម Bangkok United ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល។

Jakkit Wachpirom វ័យ​២០​ឆ្នាំ បាន​ក្លាយ​ជា​កីឡាករ​ថៃ​ម្នាក់​ទៀត ដែល​បាន​ទៅ​លេង​នៅ​លីគ​កំពូល​ថៃ បន្ទាប់ពី​កីឡាករ Chanathip Songkrasin ដែល​ទើប​តែ​ចូលរួម​ជាមួយ​ក្រុម Consadole Sapporo នៅ​លីគ​កំពូល​ជប៉ុន ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ដូចគ្នា។

យុវជន​មកពី​លីគ​កំពូល​ថៃ​ដដែល បាន​និយាយ​ការ​ប្ដេជ្ញា​ថា នឹង​ព្យាយាម​អភិវឌ្ឍ​ខ្លួន​ពី​ការ​លេង​នៅ​ជប៉ុន​ផង​ដែរ។ សូម​បញ្ជាក់​ថា FC Tokyo និង Bangkok United បាន​ប្រកាស​ពី​ការ​សហការ​ជា​ដៃ​គូ កាលពី​ដើម​ឆ្នាំ​២០១៧៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;