ខ្សែប្រយុទ្ធប្រេស៊ីលរបស់ Muangthong អួតថានឹងស៊ុតចូល Cambodian All Stars
- 2017-07-13 07:20:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធប្រេស៊ីលរបស់ Muangthong អួតថានឹងស៊ុតចូល Cambodian All Stars
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Heberty Fernendes សញ្ជាតិប្រេស៊ីលរបស់ក្រុម Muangthong United បានអះអាងថាខ្លួននឹងអាចរកគ្រាប់បាល់បាន ពេលលេងទល់នឹងក្រុម Cambodian All Stars នៅថ្ងៃទី១៦ កក្កដាខាងមុខនេះ។
Heberty ទើបតែចូលរួមជាមួយក្រុម Muangthong United ទេ ក្នុងតំណែងប្រយុទ្ធ ពាក់អាវលេខ៧។ កីឡាករកើតនៅទីក្រុង Sao Paulo រូបនេះ បាននិយាយថាខ្លួននឹងធ្វើដំណើរមកកម្ពុជានៅថ្ងៃសុក្រស្អែក ដើម្បីប្រកួតជាមួយក្រុមតំណាងកម្ពុជា។ និយាយដោយមានជំនឿចិត្ត កីឡាករវ័យ២៨ឆ្នាំបង្ហើបថា៖ “ពិតណាស់អ្នកទាំងអស់គ្នា នឹងបានឃើញខ្ញុំស៊ុតបញ្ចូលទី។ ជួបគ្នានៅថ្ងៃទី១៦ខាងមុខ ក្រុម Cambodian All Stars”។
Muangthong United នឹងមកដល់កម្ពុជាជា ២ដំណាក់កាល គឺក្រុមគ្រូបង្វឹកបូករួមជាមួយកីឡាករម្នាក់ (Charyl Chappuis) នឹងធ្វើដំណើរមកមុន វេលាម៉ោង៨:៥០នាទីព្រឹកថ្ងៃសុក្រស្អែកនេះ ដើម្បីឱ្យទាន់ចូលរួមធ្វើសន្និសីទកាសែតវេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ ខណៈក្រុមកីឡាករផ្សេងទៀត នឹងធ្វើដំណើរមកដល់កម្ពុជា ម៉ោង៤:២០នាទីរសៀលថ្ងៃដដែល៕