លក្ខណៈសម្បត្តិរបស់ Google Pixel 2 ដែលធ្វើឲ្យអ្នកប្រើប្រាស់ចង់បាន
- 2017-07-13 07:44:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈសម្បត្តិរបស់ Google Pixel 2 ដែលធ្វើឲ្យអ្នកប្រើប្រាស់ចង់បាន
ចន្លោះមិនឃើញ
បន្ទាប់ពី Google Pixel ប្រកាសចេញកាលពីខែតុលា ឆ្នាំ២០១៦ Google Pixel 2 ត្រូវបានរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅខែតុលា ឆ្នាំ២០១៧ ខាងមុខ។ យ៉ាងណាមិញ Business Insider បានបង្ហាញលក្ខណៈសម្បត្តិខ្លះៗរបស់ Google Pixel 2 ដែលគួរឲ្យចាប់អារម្មណ៍មួយចំនួន។
Google Pixel 2 នឹងចេញជា ២ម៉ូដែលផ្សេងគ្នា ឈ្មោះកូដ "Taimen” និង "Walleye” (Taimen ធំជាង Walleye)
Taimen អាចមានទំហំអេក្រង់ ៥,៩៩អ៊ីញ កម្រិត 2K
ហើយវានឹងផលិតដោយក្រុមហ៊ុន LG
ម៉ូដែលនេះ អាចត្រូវបានបំពាក់ Stereo Speakers
សម្រាប់ម៉ូដែលតូច (Walleye) អាចមានទំហំអេក្រង់ ៤,៩៧អ៊ីញ កម្រិត Full HD
វានឹងត្រូវបានផលិតដោយក្រុមហ៊ុន HTC ដែលជាក្រុមហ៊ុនផលិត Google Pixel កាលពីឆ្នាំមុន
ម៉ូដែលទាំងពីរ នឹងមានការរចនាផ្សេងពីគ្នា
ពួកវាទំនងជាដំណើរការដោយបន្ទះឈីបខ្លាំង Snapdragon 835 និង RAM កម្រិតមធ្យម 4GB