ដឹង​អត់​ថា​អាជីវកម្ម​​របស់​អ្នក​​ឧកញ៉ា ទ្រី ភាព មាន​អ្វី​ខ្លះ?

  • 2017-07-14 03:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន ទ្រី ភាព គ្រុប ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ឧកញ៉ា ទ្រី ភាព កាល​ពី​ដើម​ឆ្នាំ​២០០៣។ ក្រុមហ៊ុន​នេះ បាន​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ក្រោម​រូបភាព​ជា​ចម្ការ​ដាំ​កសិ-​ឧស្សាហកម្ម (កៅស៊ូ, ម្រេច) តំបន់​រមណីយដ្ឋាន សំណង់ និង​សេវា​ទំនិញ​ជាដើម (ផែ​ស្ងួត)។

តើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ មាន​អ្វី​ខ្លះ? យោង​តាម​វិបសាយ​ផ្លូវការ​របស់​ក្រុមហ៊ុន អាជីវកម្ម​របស់​ក្រុមហ៊ុន​ទ្រី ភាព គ្រុប មាន​ដូច​ខាង​ក្រោម៖

ផ្នែក​ដំណាំ​កសិ-ឧស្សាហកម្ម៖

  • ចម្ការ​កៅស៊ូ ១៨៦០ហិចតា និង​ចម្ការ​​ម្រេច ៥០ហិចតា នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

  • ចម្ការ​កៅស៊ូ ៣៣៧៦ហិចតា និង​ចម្ការ​ម្រេច ៥០ហិចតា នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ។

ផ្នែក​ទេសចរណ៍ និង​សណ្ឋាគារ

  • ខុនដូ​កម្ពស់ ១២ជាន់ នៅ​សង្កាត់​បឹងកេងកង​ទី១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ លើ​ផ្ទៃដី ១៨៦២ម៉ែត្រ​ការ៉េ (កសាង​បាន ៧៥ ទៅ ៨០%)

  • សណ្ឋាគារ​ និង​កាស៊ីណូ​មិត្តភាព នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី (ជាប់​ព្រំ​ដែន​កម្ពុជា-វៀតណាម) គ្រប​ដណ្ដប់​លើ​ផ្ទៃដី ២ហិចតា (ដំណើរការ​ដើម​ឆ្នាំ​២០១៥)

  • វិមាន ទី្រ ផាលែស​រីស្សត និង​ស្ប៉ា ជា​ប្រភេទ​ផ្ទះ​ខ្មែរ​បុរាណ ធ្វើ​ពី​ឈើ​ប្រណិត គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ២ហិចតា នៅ​ខេត្ត​កែប។

  • សណ្ឋាគារ និង​កាស៊ីណូ​ថ្មដា នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ (ក្បែរ​ច្រក​ព្រំដែន​ខ្មែរ-ថៃ) គ្រប​ដណ្ដប់​លើ​ផ្ទៃដី ១០ហិចតា។

  • សណ្ឋាគារ និង​កាស៊ីណូ អានសេះ ស្ថិត​នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ (ក្បែរ​ច្រក​ព្រំដែន​ខ្មែរ-ថៃ) លើ​ផ្ទៃដី​ប្រមាណ ៥ហិចតា។

ផ្នែក​សិប្បកម្ម

  • ក្រុមហ៊ុន​ទ្រីភាព គ្រុប មាន​រោង​សប្បកម្ម ២កន្លែង​ធំៗ គឺ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល គ្រប​ដណ្ដប់​លើ​ផ្ទៃដៃ​ប្រមាណ ៤៥,១៤៧ហិចតា និង​នៅ​ស្រុក​ភ្នំ​ក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ១,៥ហិចតា។

ផ្នែក​ផែ​ស្ងួត

  • ផែស្ងួត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរយ៉ាដាវ ខេត្ត​រតនគិរី

  • ផែស្ងួត​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ គ្រប​ដណ្ដប់​លើ​ផ្ទៃដី ៣០ហិចតា

ផ្នែក​តំបន់​សេដ្ឋកិច្ច​ពិសេស

  • តំបន់​សេដ្ឋកិច្ច​ពិសេស ទ្រី ភាព អូរយ៉ាដាវ ខេត្ត​រតនគិរី (ផ្ទៃដី ១៣៦ហិចតា)
  • តំបន់​សេដ្ឋកិច្ច​ពិសេស អិម ឌី អេស ថ្មដា ខេត្ត​ពោធិ៍សាត់ គ្រប​ដណ្ដប់​លើ​ផ្ទៃដៃ ២២៦៥ហិចតា ក្នុង​នោះ ៥៩៤ហិចតា ជា​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍ ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប និង ១៦៧១ហិចតា ជា​តំបន់​ដំណាំ​កសិ-ឧស្សាហកម្ម។

ផ្នែក​ប្រេង

  • ក្រុមហ៊ុន​ប៉ាប៉ា​ប៉េត្រូលៀម នាំ​ប្រេង​ចែកចាយ​ទូទាំង​ប្រទេស មាន​ស្ថានីយ៍​ផ្ទាល់​ខ្លួននៅ​ខេត្ត​ព្រះវិហារ រតនគិរី កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ។

បន្ថែម​លើ​នេះ ក្រុមហ៊ុន ទ្រី ភាព គ្រុប មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្សេង​ទៀត ដូច​ជា​ក្រុមហ៊ុន ទ្រី ភាព ហ្រ្គេន​រ៉ូយ៉ាល់ ដែល​មាន​ រោងចក្រដំឡើង​ម៉ូតូ​ជាច្រើន​ប្រភេទ (ក្នុង​មួយ​ថ្ងៃ​អាច​​ដំឡើង​បាន​ពី ៤០០ ទៅ ៥០០គ្រឿង)៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;