កម្ពុជា ប៉ះ​ទីម័រ​ខាងកើត ក្នុង AFF U15 រសៀល​នេះ

  • 2017-07-14 03:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​យុវជន​កម្ពុជា U15 នឹងត្រួវ​ប្រកួត​ជាមួយ​ក្រុម​យុវជន​ទីម័រ​ខាងកើត នាម៉ោង ៧កន្លះ​យប់ថ្ងៃទី១៤​កក្កដា​នេះ ក្នុងពាន​រង្វាន់ AFF U15 Championship 2017 នៅខេត្ត​ចន្ទបុរី ប្រទេស​ថៃ។

បច្ចុប្បន្ន​កម្ពុជា កំពុង​ស្ថិតនៅ​លំដាប់​ទី៣ ក្នុង​ពូល B មាន ៣​ពិន្ទុ ចំណែក​ទីម័រ​ខាងកើត ស្ថិតនៅ​លេខ ៥ មាន ១ពិន្ទុ។ ម៉ាឡេស៊ី និង​វៀតណាម ស្ថិតនៅ​លើ​កំពូល​តារាង ដោយមាន ៦ពិន្ទុ​ដូចគ្នា។

សូម​រម្លឹក​ថា កាលពី​ឆ្នាំមុន ក្នុងពាន​រង្វាន់ AFF U-16 Championship 2016 ក្រុម​កម្ពុជា បាន​បំបាក់​ទីម័រ​ខាងកើត ក្នុង​លទ្ធផល ៣-០ នៅ​រាជធានី​ភ្នំពេញ។

កីឡាករ U1៦ កម្ពុជា អបអរជ័យជម្នះលើទីម័រខាងកើត

ក្រៅពី កម្ពុជា ប្រកួត​ជាមួយ​ទីម័រ​ខាងកើត ក៏មាន​២គូទៀត​ផងដែរ​គឺ ព្រុយណេ ប្រកួត​ជាមួយ ម៉ាឡេស៊ី នៅ​ម៉ោង ៥ល្ងាច និង វៀតណាម ប្រកួត​ជាមួយ ហ្វីលីពីន នៅ​ម៉ោង ៧កន្លះ​យប់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;