ឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញ​ពូជ​ជ្រូក​ជនជាតិ​ភាគ​តិច ដែល​ជិត​ផុត​ពូជ​ពី​ផែនដី

  • 2017-07-14 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ទទួល​ពូជ​ជ្រូក​ជនជាតិ​ភាគ​តិច ចំនួន ៦ក្បាល ពី​រដ្ឋមន្រ្ដី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ កូន​ជ្រូក​ទាំង​នោះ​មាន​រូបរាង​ស្អាតៗ និង​សម្បុរ​ខ្មៅ​រលោង​ខុស​ពី​ជ្រូក​ធម្មតា ដែល​ប្រជាពលរដ្ឋ​ទូទៅ​ចិញ្ចឹម។

ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហោះ​ក្នុង​ហ្វេស​ប៊ុកកាល​ពី​ថ្ងៃ​ទី១៣ ខែកក្កដា​ម្សិលមិញ​នេះថា៖ "ដើម្បី​ចូលរួម​ចំណែក​អភិរក្ស​ពូជ​ជ្រូក​របស់​ជនជាតិ​ដើម​ភាគ​តិច​ ខេត្ត​មណ្ឌលគិរី​កុំ​ឱ្យ​បាត់បង់​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​ផ្ដល់​ពូជ​ជ្រូក​ដែល​ស្ទើរ​តែ​ជិត​ផុតពូជ ​លើក​ទី១​ ចំនួន​ ២ក្បាល​ ញី១ ឈ្មោល១​ និង​យប់មិញ​នេះ​បាន​ផ្ដល់​ឱ្យ​ចំនួន​៤ក្បាល (ឈ្មោល១ក្បាល) ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​​ខ្ញុំ​ជួយ​បង្កាត់​បន្ត​ពូជ​​ឲ្យ​​បាន​កាន់​តែ​ច្រើន"។

ជាមួយ​គ្នា​នោះ លោក​ឧកញ៉ា​ម៉ុង ឫទ្ធី ​បាន​អំពាវនាវ ឲ្យ​មហាជនជួយ​ផ្ដល់​ដំណឹង​​ដល់​លោក​ ប្រសិន​បើ​ដឹង​ថា​កន្លែង​ណា​មាន​ពូជ​ជ្រូក​ខ្មែរ​ពី​បុរាណ ដើម្បី​ក្រុមការងារ​របស់​លោក​ ចុះ​ទៅ​ទំនាក់ទំនង​សុំ​ចែក​យក​មក​បន្ត​ពូជ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទថ្មី
;