Mourinho ថា Man Utd ត្រូវ​ជះ​លុយ​ទិញ​កីឡាករ​ថែម​ប៉ុន្មាន​នាក់​ទៀត?

  • 2017-07-15 06:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយសារ​កីឡាករ​ជាច្រើន​នាក់​របួស​រយៈ​ពេល​យូរ អ្នក​ចាត់ការ​ទូទៅ​ក្រុម Manchester United បាន​បង្ហើប​ថា លោក​ត្រូវ​ការ​ទិញ​កីឡាករ​ថែម ២​នាក់​ទៀត សម្រាប់​រដូវ​កាល២០១៧-១៨ ខាង​មុខ​នេះ។

នៅ​ដើម​រដូវ​កាល​ថ្មី​នេះ ក្រុម​បិសាច​ក្រហម​បាន​នាំយក​កីឡាករ ២រូប​រួច​មក​ហើយ​មក​ចូល​រួម ពោល​គឺ​ខ្សែ​ការពារ Victor Lindelof មកពី​ក្រុម Benfica តម្លៃ​ប្រហែល ៣០លាន​ផោន និង​ខ្សែ​ប្រយុទ្ធ Romelu Lukaku ពី Everton ក្នុង​តម្លៃ ៧៥​លាន​ផោន។

លោក Jose Mourinho បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​អាមេរិក​ថា៖ «ពួកយើង​ប្រហែល​មិន​អាច​ទិញ​បាន ២នាក់​ទេ។ អាច​តែ​ម្នាក់ ប៉ុន្តែ​ពួកយើង​ពិតជា​ត្រូវ​ការ​ថែម​ម្នាក់​ទៀត ដើម្បី​ឲ្យ​មាន​ជម្រើស​កាន់តែ​ច្រើន។ ពួកយើង​មាន​កីឡាករ​ច្រើន តែ​មិន​អាច​លេង​បាន​ប៉ុន្មាន​ខែ​ខាង​មុខ ដូច​ជា Rojo, Ashley Young, Luke Shaw, Zlatan ប្រសិនបើ​គេ​បន្ត​នៅ​ជាមួយ​ពួកយើង​ទៀត»

លោក​បន្ត៖ «ពួក​យើង​ត្រូវការ​ថែម​២នាក់​ទៀត យ៉ាង​ហោច​ណាស់​ក៏ម្នាក់​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​ថា ជា Matic ឬ​ក៏​នរណា​នោះ​ទេ ពី​ព្រោះ​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា​ពិត​ឬ​អត់»

Romelu Lukaku
Victor Lindelof

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;