NOCC ជំរុញ​ឲ្យ​ជ្រើសរើស​អ្នក​មាន​ឈាម​ប្រភេទ A យក​ទៅ​បណ្ដុះ​បណ្ដាល

  • 2017-07-15 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​យល់​ឃើញ​ថា កម្ពុជា ភាគ​ច្រើន​លេង​សុទ្ធតែ​វិញ្ញាសា ដែល​គិត​ពី​ថិរវេលា ដែល​បញ្ហា​នេះ​ត្រូវ​បាន​ដឹង​ជា​មុន​ហើយ​ថា ពិបាក​ក្នុង​ការ​យក​ឈ្នះ​ប្រទេស​ដទៃ​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បាន​ជំរុញ​ឲ្យ​សហព័ន្ធ​សាមី​ត្រូវ​ធ្វើការ​ជ្រើសរើស​កីឡាករ​វ័យ​ក្មេង ដែល​មាន​ឈាម​ប្រភេទ A ដើម្បី​យក​ទៅ​បណ្ដុះបណ្ដាល​យូរ​អង្វែង។

លោក វ៉ាត់ ចំរើន
ការ​លើកឡើង​ដូច្នេះ​របស់​លោក វ៉ាត់ ចំរើន គឺ​ដោយ​ហេតុ​ថា កីឡាករ​ដែល​មាន​ឈាម​ប្រភេទ A ត្រូវ​បាន​យល់ឃើញ​ថា សក្ដិសម​បំផុត​សម្រាប់​ប្រភេទ​កីឡា​ប្រើ​ថិរវេលា ដូច​ជា​រត់​ចម្ងាយ ហែលទឹក​ជា​ដើម ព្រោះ​ឈាម​ប្រភេទ​នេះ ជា​អ្នក​ដែល​មាន​ភាព​អំណត់​ខ្ពស់ និង​មាន​បេះដូង​ល្អ មិន​ងាយ​ហត់​ទៀត​ផង។ ។ ម្យ៉ាង​ទៀត​នោះ ប្រភេទ​កីឡា​អត្តពលកម្ម និង​ហែលទឹក​ជា​ប្រភេទ​កីឡា​ដែល​មាន​មេដាយ​ជិត ១០០​គ្រឿង ព្រោះ​មាន​ជាង ៤០​វិញ្ញាសា។

លោក វ៉ាត់ ចំរើន បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ខ្លួន ​ក្នុង​ការ​ស្វែងរក​មេដាយ​នៅ​ឆ្នាំ​២០២៣ ស្រប​ពេល​ដែល​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម៕

អត្ថបទ៖ លាភ.

;