កុំភ្លេច! ល្ងាច​នេះ U15 កម្ពុជា ប៉ះ​ព្រុយណេ ឯ​វៀតណាម ជួប​ម៉ាឡេស៊ី

  • 2017-07-16 02:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​យុវជន​កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​យុវជន​ព្រុយណេ នា​វេលា​ម៉ោង ៦:៣០នាទី​ល្ងាចថ្ងៃ​ទី១៦ ខែ​កក្កដា ក្នុងពាន​រង្វាន់ AFF U-15 Championship 2017 នៅខេត្ត​ឈុនបុរី ប្រទេស​ថៃ។

U16 កម្ពុជា vs U16 ព្រុយណេ ឆ្នាំ២០១៦
កម្ពុជា កំពុង​ស្ថិតនៅ​លេខ ៣ ក្នុង​ពូល B មាន ៦​ពិន្ទុ ចំណែក​ព្រុយណេ លេខ​៥ មាន​១ពិន្ទុ។ នេះជាការ​ប្រកួត​ជើងទី៤ របស់​ក្រុម​ទាំង២។ ប្រសិន​បើ​កម្ពុជា ទទួល​ជ័យជម្នះ​លើ​ព្រុយណេ​ល្ងាចនេះ កម្ពុជា នឹង​បន្ត​ក្តី​សង្ឃឹម​របស់ខ្លួន​ទៅកាន់​វគ្គ​បន្ទាប់។

សូម​រម្លឹកថា កាលពី​ឆ្នាំមុន ក្រុម​កម្ពុជា បានយក​ឈ្នះ​ព្រុយណេ ក្នុង​លទ្ធផល ២-០ ក្នុងពាន​រង្វាន់ AFF U16 Championship 2016 នៅ​រាជធានី​ភ្នំពេញ។

U16 កម្ពុជា vs U16 ព្រុយណេ ឆ្នាំ២០១៦

ចំណែក ២គូ​ទៀត នៅក្នុង​ពូល Bនេះ ក៏ត្រូវ​ប្រកួត​នៅ​ថ្ងៃនេះ​ផងដែរ​រួមមាន ហ្វីលីពីន ជួប ទីម័រ​ខាងកើត ម៉ោង ៤​រសៀល និង វៀតណាម ត្រូវ​ប្រកួត​ជាមួយ​ម៉ាឡេស៊ី ម៉ោង ៤​រសៀល​ដូចគ្នា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;