ផ្នែក១ នៃសមុទ្រចិនខាងត្បូង ត្រូវបានឥណ្ឌូណេស៊ី ដាក់ឈ្មោះថ្មី
- 2017-07-16 04:40:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្នែក១ នៃសមុទ្រចិនខាងត្បូង ត្រូវបានឥណ្ឌូណេស៊ី ដាក់ឈ្មោះថ្មី
ចន្លោះមិនឃើញ
ប្រទេសឥណ្ឌូណេស៊ី បានដាក់ឈ្មោះតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ដែលជាផ្នែក១នៃសមុទ្រចិនខាងត្បូងថា «សមុទ្រ Natuna ខាងជើង» កាលពីថ្ងៃទី១៤កក្កដា។ នេះជាសកម្មភាពថ្មី១ទៀតរបស់ឥណ្ឌូណេស៊ី ក្នុងការអះអាងពីអធិបតេយ្យភាពរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង ក្នុងពេលដែលចិន កំពុងបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់នេះ។
ការដាក់ឈ្មោះនេះ ធ្វើឡើងស្របពេលដែលឥណ្ឌូណេស៊ី និងចិន មានជម្លោះទៅលើសិទ្ធិនេសាទ នៅជុំវិញកោះ Natuna។ ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ឥណ្ឌូណេស៊ី បានចាប់ឃុំខ្លួនអ្នកនេសាទចិន ជាច្រើននាក់ និងបានពង្រីកវត្តមានយោធា នៅក្នុងតំបន់នេះ។
មន្រ្តីក្រសួងកិច្ចការសមុទ្រឥណ្ឌូណេស៊ី បានអះអាងថា ទីតាំងភាគខាងជើងនៃតំបន់នេះ គឺជាកន្លែងដែលមានសកម្មភាពប្រេង និងឧស្ម័ន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយថា លោកមិនដឹងលម្អិតពីបញ្ហានេះទេ ប៉ុន្តែលោកថា ឈ្មោះ «សមុទ្រចិនខាងត្បូង» ត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងមានដែនកំណត់ភូមិសាស្រ្តច្បាស់លាស់។ លោកសង្ឃឹមថា ប្រទេសពាក់ព័ន្ធ នឹងជួបចរចាដោយផ្ទាល់ជាមួយចិន ដើម្បីរក្សាស្ថានភាពដ៏ល្អ នៅក្នុងតំបន់នេះ៕