Roger Federer បង្កើត​កំណត់​ត្រា ក្នុង​ការ​លើក​ពាន Wimbledon ជា​លើក​ទី​៨

  • 2017-07-17 02:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Roger Federer បាន​ក្លាយ​ជា​កីឡាករ​វាយ​កូន​បាល់​ទី​មួយ​ដែល​ឈ្នះ​ពាន​រង្វាន់ Wimbledon ចំនួន ៨​លើក និង​ឈ្នះ​ពាន​រង្វាន់ Grand Slam ចំនួន ១៩​លើក បន្ទាប់​ពី​បំបាក់​កីឡាករ​ក្រូអាត Maric Cilic ម្សិលមិញ​។

កីឡាករ​សញ្ជាតិ​ស្វីស​ខាងលើ យក​ឈ្នះ​ដោយ​ពិន្ទុ ៦-៣ ៦-១ និង ៦-៤ ក្នុង​រយៈ​ពេល ១ម៉ោង ៤១​នាទី ដើម្បី​ក្លាយ​ជា​ជើង​ឯក​ពានរង្វាន់​ខាង​លើ​សាជាថ្មី ចាប់​តាំង​ពី​ឆ្នាំ​២០១២។ រូបគេ​បាន​ក្លាយជា​កីឡាករ​ចាស់​ជា​ងគេ នៅ​ក្នុង​សម័យកាល​ព្រឹត្តិការណ៍ Open ដែល​ឈ្នះ​ពាន​នេះ។

Federer វ័យ​៣៥​ឆ្នាំ បាន​នាំ​មុខ Pete Sampras និង William Renshaw ដែល​ធ្លាប់​លើក​ពាន Wimbledon ចំនួន ៧​លើក ប៉ុន្តែ​ឈរ​ក្រោយ​កីឡាករ Martina Navratilova ដែល​គ្រង​ជើងឯក Wimbledon ៩​លើក។

​ក្នុង​ឆ្នាំ​២០១៧ នេះ Federer លើក​ពាន Grand Slam ចំនួន ២ ​ក្នុង​ចំណោម​ពាន ៣។ ឈ្នះ​លើក​ចុងក្រោយ​កាល​ពី​ខែ​មករា ​ក្នុង​ព្រឹត្តិការណ៍​Australian Open ៕

Roger Federer
Maric Cilic

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;