អ្នក​ប្រើប្រាស់​ខក​ចិត្ត​ជា​ខ្លាំង ក្រោយ HTC ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​នៅ​លើ Keyboard

  • 2017-07-17 03:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


TouchPal ឬ​ក៏​ជា​ក្ដារ​ចុច​អក្សរ (Keyboard) ដែល​មាន​ស្រាប់​នៅ​លើ HTC បាន​ចាប់​ផ្ដើម​ដាក់​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​ជា​បណ្ដើរៗ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​នាក់​​មិន​ពេញ​ចិត្ត។ តាម​សេចក្ដី​រាយការណ៍ ស្មាតហ្វូន​ដែល​ឃើញ​ផ្ទាំង​ពាណិជ្ជកម្ម​ច្រើន​ជាង​គេ ​គឺ HTC 10។

បើ​ចង់​បិទ​ផ្ទាំង​ពាណិជ្ជកម្ម​នៅ​លើ Keyboard អ្នក​ប្រើ​ត្រូវ​តម្រូវ​ឲ្យ​បង់​ប្រាក់​ដំឡើង​ទៅ​កាន់ Premium Version។ យ៉ាង​ណា​មិញ ប្រសិន​អ្នក​មិន​ចង់​ចំណាយ​អស់​ថវិកា​នោះ​ទេ អ្នក​អាច​ដំឡើង Keyboard ផ្សេង​នៅ​ក្នុង Play Store ដូច​ជា SwiftKey ឬ Gboard ជា​ដើម៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;