លោក Leonardo ថា​ការ​ប៉ះ​ Muangthong ជា​ការ​ផ្ដល់​ទំនុក​ចិត្ត​សម្រាប់​កីឡាករ U23

  • 2017-07-17 03:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក៏ដូចជា​ក្រុម​អាយុ​ក្រោម​២៣ឆ្នាំ​កម្ពុជា លោក Leonardo Vitorino បាន​និយាយ​ថា ការ​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​យុវជន​អាយុ​ក្រោម ២៣ឆ្នាំ​បាន​ប្រកួត ទល់នឹង​ក្រុម Muangthong United គឺ​ជា​ឱកាស​ផ្ដល់​បទ​ពិសោធ​មួយ​សម្រាប់​ពួកគេ ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត និង​ស្វែង​យល់​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន ដើម្បី​ពង្រឹង​ត្រៀម​សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Championship ឆ្នាំ​២០១៨។

«នេះ​ក៏​ជា​ការ​ត្រៀម​ខ្លួន​ដ៏​ល្អ​មួយ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U23 ពីព្រោះ​ពួក​យើង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង។ ពួក​យើង​នាំ​យក​កីឡាករ​ពី​ក្រុម U22 ច្រើន ព្រោះ​ពួកគេ​ខាន​លេង​យូរ ដូច្នេះ​ត្រូវ​តែ​ដាក់​ពួកគេ​លេង។ ពួកគេ​ត្រូវ​ប្រកួត​ទល់​នឹង​ក្រុម​ចិន ក្នុង​រយៈ​ពេល ៣ថ្ងៃ​ទៀត​»។ នេះ​ជា​សម្ដី​របស់​លោក Leo ក្រោយ​បញ្ចប់​ការ​ប្រកួត​មិត្តភាព​ដែល​ក្រុម Cambodian All Stars ចាញ់ Muangthong United ក្នុង​លទ្ធផល ០-៤ ។

សូម​បញ្ជាក់​ថា កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ជម្រុះ​ពូល J វគ្គ​ជម្រុះ AFC U23 Championship ។ ការ​ប្រកួត​របស់​ក្រុម U23 កម្ពុជា ​មាន៖

  • U23 កម្ពុជា ប៉ះ U23 ចិន ​ថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច

  • U23 កម្ពុជា ប៉ះ U23 ជប៉ុន ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច

  • U23 កម្ពុជា ប៉ះ U23 ហ្វីលីពីន ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;