​ក្លឹប​នៅ​ជប៉ុន ចង់​បាន Totti តែ...

  • 2017-07-18 02:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Tokyo Verdy នៅ​លីគ​លំដាប់​ទី២​ជប៉ុន បាន​ព្យាយាម​ក្នុង​ការ​នាំយក​វីរបុរស​របស់​ក្រុម Roma តែ​បាន​បោះបង់​ការ​ចង់​បាន​របស់​ខ្លួន​វិញ បន្ទាប់​ពី​ភរិយា​របស់ Francesco Totti មិន​យល់ព្រម​ផ្លាស់​ទៅ​រស់​នៅ​ប្រទេស​ជប៉ុន។

ប្រធាន​ក្លឹប Tokyok Verdy លោក Hideaki Hanyu បាន​លាតត្រដាង​ថា ភរិយា​របស់ Totti ដែល​ជា​តារា​ម៉ូដែល Ilary Blasi គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​ការ​ព្យាយាម​នាំយកកីឡាករ​សញ្ជាតិ​អ៊ីតាលី​ខាងលើ ត្រូវ​បរាជ័យ។

Totti ដែល​មាន​វ័យ ៤០ឆ្នាំ បាន​ចាកចេញ​ពី Roma កាលពីចុងរដូវកាល២០១៦-១៧ កន្លងទៅ ប៉ុន្តែ​មិនទាន់​សម្រេច​ពី​គោលដៅ​របស់​ខ្លួន​នៅឡើយ​ទេ ហើយ​ក៏​មិនទាន់​ចូល​និវត្តន៍​នោះ​ទេ។ ក្រៅពី Tokyo Verdy ក៏​មាន​ក្រុម​មកពី​លីគ​កំពូល​អាមេរិក Miami FC ដែល​ធ្លាប់​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចង់បាន Totti ផង​ដែរ៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;