ភ្លើងឆេះព្រៃខ្លាំង កាណាដាប្រកាសដាក់ខេត្តក្នុងភាពអាសន្ន
- 2017-07-18 07:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លើងឆេះព្រៃខ្លាំង កាណាដាប្រកាសដាក់ខេត្តក្នុងភាពអាសន្ន
ចន្លោះមិនឃើញ
មនុស្សប្រមាណ ៤ម៉ឺននាក់ ត្រូវបានបង្ខំចិត្តចាកចេញពីទីជម្រករបស់ខ្លួន ដោយសារតែមានហេតុការណ៍ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ កើតឡើងនៅខេត្ត British Columbia ភាគខាងលិចប្រទេសកាណាដា។
រដ្ឋាភិបាលកាណាដា បានបញ្ជូនយន្តហោះយោធា១គ្រឿង ដើម្បីទៅជួយពន្លត់អគ្គិភ័យ។ ចំណែកឯ ប្រទេសអូស្ត្រាលី ក៏បានចាត់កម្លាំងអ្នកពន្លត់អគ្គិភ័យ ៥០នាក់ផងដែរ ជាជំនួយដល់កាណាដា។ បន្ថែមពីនេះ យោធាកាណាដា បានប្រើយន្តហោះ ២គ្រឿង រួមទាំងឧទ្ធម្ភាគចក្រ ៥គ្រឿង ដើម្បីជាមធ្យោបាយដល់អ្នកដែលត្រូវជម្លៀសខ្លួន។ គិតមកត្រឹមពេលនេះ មានអ្នកពន្លត់អគ្គិភ័យចំនួន ១៦២នាក់ហើយ ដែលបានចូលរួមពន្លត់ភ្លើង៕