វ៉ៃជាមួយ McGregor រួច Floyd រំពឹងកើនចំណូលបាន១ពាន់លានដុល្លារពីអាជីពប្រដាល់
- 2017-07-18 07:36:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ៃជាមួយ McGregor រួច Floyd រំពឹងកើនចំណូលបាន១ពាន់លានដុល្លារពីអាជីពប្រដាល់
ចន្លោះមិនឃើញ
Floyd Mayweather ដែលមានរហស្សនាមថា "Money" ត្រូវបានរំពឹងថា នឹងកើនចំណូលសរុបដែលរូបគេរកបានពីកីឡាប្រដាល់សកលដល់ ១ពាន់លានដុល្លារ ក្រោយពីឡើងសង្វៀនតទល់ជាមួយ Conor McGregor នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ។
ចំណូលរបស់ Floyd Mayweather បច្ចុប្បន្ន មានចំនួនច្រើនជាង ៧៥០លានដុល្លារ។ នេះជាការបញ្ជាក់របស់ MMA Junkie ។ ជាមួយគ្នានេះ លោក Leonard Ellerbe នាយកប្រតិបត្តិខាងផ្សព្វផ្សាយរបស់ Floyd បានលើកឡើងថា កីឡាករវ័យ៤០ឆ្នាំរូបនេះ នឹងក្លាយជាអត្តពលិកម្នាក់ ដែលរកចំណូលបានច្រើនបំផុត ដូចជាកីឡាករបាល់បោះអាមេរិក Michael Jordan និងកីឡាករវាយកូនគោលអាមេរិក Tiger Woods ដែលមានរកចំណូលសរុបលើសពី ១ពាន់លានដុល្លារ។
Conor McGregor អាចទទួលបានប្រហែល ១០០លានដុល្លារអាមេរិកពីការប្រកួតខាងលើ។ ប៉ុន្តែគេរំពឹងថា Floyd Mayweather អាចរកទទួលបានច្រើនជាងនេះ ដោយសារមានការជួយពីអ្នកឧបត្ថម្ភផ្សេងៗ។
កំពូលអ្នកប្រដាល់ទាំងពីរ បានជួបគ្នាចំនួន ៤លើករួចមកហើយ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីការប្រកួត នៅទីក្រុង Los Angeles, Toronto, New York និងទីក្រុងឡុងដ៍៕