ជនភៀសខ្លួន​អ៊ីរ៉ាក់ ជួបការ​គំរាមកំហែង​ថ្មី ១ទៀត បន្ទាប់ពី​ក្រុម IS

  • 2017-07-19 03:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាជន​អ៊ីរ៉ាក់ ដែល​រត់គេច​ពី​សង្គ្រាម និង​ក្រុម IS នៅ​ក្រុង​មូស៊ុល​នោះ ពេលនេះ​កំពុង​ជួប​នូវការ​គំរាមកំហែង​ថ្មី គឺ រលក​កម្តៅ។

សីតុណ្ហភាព​ក្នុង​រដូវ​ក្តៅ បាន​កើនឡើង​ខ្ពស់​នៅ​ភាគខាងជើង​ប្រទេស​អ៊ីរ៉ាក់ ធ្វើឲ្យ​គ្រួសារ​រាប់ពាន់ ដែល​កំពុង​រស់នៅ​ក្នុង​ជំរុំ ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម។ នៅក្នុង​ជំរុំ​នោះ ពុំមាន​អគ្គិសនី សម្រាប់​ប្រើប្រាស់​ឡើយ។

ជំរុំជនភៀសខ្លួន នៅភាគខាងជើងអ៊ីរ៉ាក់
ភាគច្រើន​នៃ​ជនភៀសខ្លួន​ទាំងនេះ មិនវិល​ទៅក្រុង​មូស៊ុល​វិញ​ឡើយ ទោះបីជា​រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​រំដោះ​ក្រុង​នេះ​ក៏ដោយ ព្រោះតែ​ពួកគេ នៅតែ​បារម្ភ​ភ័យខ្លាច​ចំពោះ​សង្គ្រាម៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;