Conte ចុះកុងត្រា​ថ្មី​ជា​មួយ Chelsea

  • 2017-07-19 03:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ម្សិលមិញ លោក Antonio Conte អ្នក​ចាត់ការ​ទូទៅ​ក្រុម​តោខៀវ Chelsea បាន​សម្រេចចិត្ត​ស៊ីញេ​លើ​កុងត្រា​ថ្មី​ដែល​មាន​ការ​កែ​សម្រួល​ខ្លះ​ៗ ដើម្បី​បន្ត​ដឹកនាំ ចំនួន ២​ឆ្នាំ​បន្ថែម​ទៀត។ រូប​លោក បាន​ចុះ​កុងត្រា​ដែល​មាន​រយៈពេល ៣​ឆ្នាំ​ជាមួយ​ក្រុម​ជើងឯក Premier League កាលពី​ឆ្នាំ២០១៦ នៅ​ពេល​ដែល​រូបលោក​ត្រូវ​តែងតាំង​ជា​គ្រូ​បង្វឹក Chelsea ។

ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​នេះ គឺ​ផ្ទុយ​ពី​ការ​លើកឡើង​របស់ Conte កាលពី​ខែ​ឧសភា​កន្លងទៅ ដែល​ធ្លាប់​និយាយ​ថា គាត់​មាន​បំណង​ចុះ​កុងត្រា​រយៈ​ពេល​យូរ​អង្វែង​ជាមួយ Chelsea ។

Conte លើក​ពាន Premier League នៅ​ក្នុង​រដូវ​កាល​ដំបូង​ដែល​លោក​ដឹកនាំ​ក្រុម​តោខៀវ ដោយ​ឈ្នះ ៣០​ប្រកួត ក្នុង​នោះ​បាន​បង្កើត​កំណត់ត្រា ឈ្នះ​ជាប់​ៗគ្នា​ចំនួន ១៣ប្រកួត​ផងដែរ។ លោក​បាន​ដឹកនាំ Chelsea ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ FA Cup ប៉ុន្តែ​បាន​ទទួល​រង​បរាជ័យ​ក្រោម​ថ្វីជើង​ក្រុម​កាំភ្លើង​ធំ Arsenal ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;