Apple អួត​បង្ហាញ Emoji ថ្មី​ជា​ច្រើន ត្រៀម​សម្រាប់ iOS 11

  • 2017-07-19 07:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កន្លង​ទៅ​នេះ​ប្រធានប្រតិបត្តិ​ក្រុមហ៊ុន Apple ផ្ទាល់ លោក Tim Cook បាន​ធ្វើ​ការ​បង្ហាញ​ពី​រូបភាព Emoji ថ្មីៗ​ជា​ច្រើន ដែល​ត្រៀម​បញ្ចូល​ក្នុង iOS , macOS និង watchOS ជំនាន់​ក្រោយ​នៅ​ចុង​ឆ្នាំ​នេះ។

បើទោះ​បី​ជា Apple មិន​បញ្ជាក់​ថា​វា​នឹង​មក​ជាមួយ iOS 11 ក្ដី តែ​គេ​ហ៊ាន​សន្មត​យក​បាន ព្រោះ​កាល​ពី​ឆ្នាំ​ទៅ Unicode កំណែ​ថ្មី ដែល​បាន​ Update នៅ​អំឡុង ខែ​មិថុនា ក៏​បាន​បង្ហាញ​ពី Emoji ថ្មី មុន​ដល់​ដាក់​ឱ្យ​ប្រើប្រាស់​លើ iOS 10 នៅ​ខែ​កញ្ញា។

គួររម្លឹក​ថា ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ក្រោយ​របស់ Google គឺ​ Android O ក៏​បាន​លេចចេញ​ដំណឹង​ខ្លះៗ ជុំវិញ​ការ​បញ្ចូល​នូវ Emoji ថ្មី​ជា​ច្រើន​ដូច​គ្នា៕

ប្រភព៖ The Verge ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;