Lens ថត Portrait ម៉ូដែល Canon 85mm f/1.4L IS នឹង​ចេញ​នៅ​ខែ​ក្រោយ

  • 2017-07-19 09:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Canon បាន​បំពាក់​មុខងារ Image Stabilization សម្រាប់​ទប់​លំនឹង​លើ Lens ត្រកូល L របស់​ខ្លួន​គឺ 85mm f/1.4L IS ដែល​គ្រោង​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នា​ខែ​សីហា ឆ្នាំ​២០១៧ ជាមួយ Lens ចំនួន ៣ម៉ូដែល​ផ្សេង​ទៀត។

Canon 85mm ខាង​លើ នឹង​ជំនួស Canon 85mm f/1.2 II សម្រាប់​អ្នក​ថត​រូប​អាជីព​ដែល​ទន្ទឹង​ចង់​ឃើញ​មុខងារ Image Stabilization នៅ​លើ Lens ដែល​មាន​កម្រិត Aperture f/1.4 ជាជាង f/1.2 ។ ចំពោះ​តម្លៃ មិនទាន់​មាន​ការ​បញ្ជាក់​ណាមួយ​នៅឡើយ​ទេ។

បច្ចុប្បន្ន Lens 85mm f/1.8 មាន​តម្លៃ​ប្រហែល ៣៧០ដុល្លារ ខណៈ 85mm f/1.2L II មាន​តម្លៃ​ជិត ២០០០ ដុល្លារ។ ដូច្នេះ​គេ​អាច​សន្និដ្ឋាន​បាន​ថា 85mm f/1.4L IS អាច​មាន​តម្លៃ​មិន​ក្រោម ២០០០​ដុល្លារ​នោះ​ទេ។

រាប់ពីឆ្វេងទៅស្ដាំ៖ Canon 85mm f/1.8, Canon 85mm f/1.4L IS (មិនទាន់មានរូបផ្លូវការ), Canon 85mm f/1.2L II
សម្រាប់ Lens ចំនួន ៣​ម៉ូដែល​ទៀត​ដែល​អាច​ចេញ​ក្នុង​ពេល​ជាមួយ​គ្នា នឹង​ត្រូវ​បង្ហាញ​លក្ខណៈ​លម្អិត​នៅ​ពេល​ឆាប់​ៗខាង​មុខ៕

ប្រភព៖ petapixel ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;