ថ្ងៃនេះ​ ២​ក្រុម​ណា​ដែល​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ AFF ​U15 ?

  • 2017-07-20 07:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ AFF U15 Youth Championship នៅ​ប្រទេស​ថៃ នឹង​ចាប់ផ្ដើម​ពី​ម៉ោង​រសៀល ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០១៧ នេះ​តទៅ។

ក្នុង​នោះ ក្រុម​ម្ចាស់​ផ្ទះ U15 ថៃ ដែល​បាន​លេខ​១ ក្នុង​​ពូល A ត្រូវ​ជួប ក្រុម​លេខ​២​ពូល B, U15 ម៉ាឡេស៊ី វេលា​ម៉ោង ៤​រសៀល។ ចំណែក លេខ​១ពូល B, U15 វៀតណាម ជួប​លេខ​២ពូល A, U15 អូស្ត្រាលី​។

ចំពោះ​គូ​ទី​មួយ ថៃ​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ កាល​ពី​វគ្គ​ចែក​ពូល។ ក្នុង​នោះ ៥ប្រកួត​ឈ្នះ​ទាំង​៥។ ចំណែក ម៉ាឡេស៊ី ឈ្នះ​៤ និង ចាញ់​១។ រីឯ គូ​ទី​ពីរ វៀតណាម ក៏​មិន​ធ្លាប់​បរាជ័យ​ដូចគ្នា ខណៈ​អូស្ត្រាលី ឈ្នះ​៤ និង ​ចាញ់ ១។

ក្រុម​ដែល​ឈ្នះ នឹង​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។ ការ​ប្រកួត​យក​លេខ​៣ នឹង​ប្រកួត​មុន ​នៅ​ម៉ោង​៤ ថ្ងៃ​ដដែល៕

U15 ថៃ (ឈុតខ្មៅ)
U15 ម៉ាឡេស៊ី
U15 វៀតណាម
U15 អូស្ត្រាលី

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;