ច្រឹង ពលរដ្ឋ ថា​ក្រុម U23 កម្ពុជា វាយបក​យឺត​ជាង​ក្រុម​ឈុត​ធំ

  • 2017-07-20 07:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ច្រឹង ពលរដ្ឋ ​ខ្សែ​បម្រើ​ដែល​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឈុតធំ និង​ U23 បាន​​បញ្ជាក់​ថា ក្រុម U23 មាន​​​សមត្ថភាព​វាយបក​យឺត ផ្ទុយ​​ពី​ជម្រើស​ជាតិ​ឈុត​ធំ​ ដែល​​អាច​វាយបក​បាន​លឿន។

ឆ្លើយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ប្រកួត​ស្មើ​ U23 ចិន​យប់​មិញ ​កីឡាករ​មាន​ដើម​កំណើត​នៅ​ភ្នំពេញ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ​U23​ លេង​មិន​ទាន់​យល់​ចិត្ត​ខ្លាំង​ដូច​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​នោះទេ ពោល​គឺ​នៅ​​មាន​ចន្លោះ​​​ប្រហោង​ច្រើន​​ជាង​​ក្រុម​ឈុត​ធំ​ ពិសេស​​ខ្សែ​ប្រយុទ្ធ​បង្កើត​ឱកាស​វាយ​បក​នៅ​យឺត។

​ងាក​ទៅ​ការ​ត្រៀម​ប៉ះ​ U23 ជប៉ុន​វិញ​ ពលរដ្ឋ លើក​ឡើង​​ថា ​ទោះ​បី​ការ​សម្រាក​មាន​រយៈ​ពេល​តិច​​ក៏​ស្ថាន​ភាព​កម្លាំង​របស់​គេ​​អាច​ប្រមូល​ម្ដុំ​វិញ​​ទាន់​ពេលវេលា​ ដើម្បី​ត្រៀម​ជួយ​កម្ពុជា។

ក្រុម U23 កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង U23 ជប៉ុន ក្នុង​ប្រកួត​ទី២ ពូល J នៃ​វគ្គ​ជម្រុះ AFC U23 Championship នា​ថ្ងៃ​សុក្រ​ស្អែក​នេះ វេលា​ម៉ោង ៦:៣០នាទី។ ប្រកួត​ទី១ ក្រុម U23 ជប៉ុន បំបាក់ U23 ហ្វីលីពីន ៨-០ ឯ U23 កម្ពុជា ស្មើ U23 ចិន ០-០៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;