AFF U15៖ ម្ចាស់ផ្ទះ​ថៃ ប៉ះ​វៀតណាម នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

  • 2017-07-21 06:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U15ថៃ នឹង​ត្រូវ​ប្រកួត​ជាមួយ U15 វៀតណាម នៅវគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U15 Championship 2017 នៅខេត្ត​ឈុនបុរី ប្រទេស​ថៃ។ ការ​ប្រកួត​នេះ នឹង​ធ្វើឡើង​នៅថ្ងៃទី​២២ កក្កដា​ស្អែកនេះ។

U15 វៀតណាម
ក្រុម​ម្ចាស់ផ្ទះ​ថៃ បាន​ឡើង​មកកាន់​វគ្គផ្តាច់ព្រ័ត្រ​នេះ បន្ទាប់ពី​យក​ឈ្នះ​ម៉ាឡេស៊ី ទាំង​លំបាក ក្នុង​លទ្ធផល ១-០ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។ ចំណែក​វៀតណាម បាន​បំបាក់​អូស្ត្រាលី ក្នុង​លទ្ធផល ២-០ កាលពី​ថ្ងៃទី២០​កក្កដា ម្សិលមិញ។
U15 ថៃ (ឈុតខ្មៅ) ក្នុងការប្រកួតជាមួយ U15 អូស្ត្រាលី (ឈុតលឿង) នៅថ្ងៃ​បើកឆាក

ចំណែក ១​គូទៀត គឺ​ម៉ាឡេស៊ី នឹងត្រូវ​ប្រកួត​ជាមួយ អូស្ត្រាលី នៅថ្ងៃស្អែក​នេះ​ផងដែរ ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់ទី៣៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;