តារាឆ្នើមរបស់ Man City ថា Lukaku អាចស៊ុតចូលយ៉ាងតិច២៥គ្រាប់នៅរដូវកាលថ្មី
- 2017-07-22 09:37:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាឆ្នើមរបស់ Man City ថា Lukaku អាចស៊ុតចូលយ៉ាងតិច២៥គ្រាប់នៅរដូវកាលថ្មី
ចន្លោះមិនឃើញ
សមាជិកថ្មីរបស់ក្រុម Manchester United ខ្សែប្រយុទ្ធ Romelu Lukaku បានរកគ្រាប់បាល់ចំនួន ២គ្រាប់មកហើយ ចាប់តាំងពីបង្ហាញខ្លួនបាន ៣លើក។ ក្នុងនោះ រូបគេបានស៊ុតបញ្ចូលទីមួយគ្រាប់ ពេល Man Utd តទល់ជាមួយ Manchester City ដែលរួមចំណែកឲ្យក្រុមបិសាចក្រហម ឈ្នះក្នុងលទ្ធផល ២-០ ក្នុងការប្រកួតមិត្តភាពនៅអាមេរិក កាលពីម្សិលមិញ។ ក្រោយពីការប្រកួតនេះ តារាបាល់ទាត់ Kevin De Bruyne របស់ Man City បានបញ្ជាក់ថា Lukaku អាចស៊ុតបញ្ចូលទីយ៉ាងហោចណាស់ ២៥គ្រាប់ នារដូវកាល២០១៧-១៨ ខាងមុខ។
មិត្តរួមសញ្ជាតិបែលហ្ស៊ិកដដែល បាននិយាយប្រាប់សារព័ត៌មានថា៖ «មានរឿងជាច្រើនអំពីការដោះដូរដ៏ធំនេះ។ ពួកគេបានឌឺគេ និងកីឡាករដទៃទៀតនៅលើបណ្ដាញសង្គម។ អ្នកដឹងថានឹងកើតមាន ប៉ុន្តែអ្នកមិនត្រូវខ្វល់ពីរឿងទាំងនោះទេ។ អ្នកត្រូវតែផ្ដោតលើការលេងរបស់អ្នក ហើយខ្ញុំគិតថា គាត់នឹងស៊ុតបាន ២០ ទៅ ២៥គ្រាប់ឲ្យក្រុម Man Utd ក្នុងមួយរដូវកាល»៕