LG ដាក់​ឱ្យ​ប្រើ​សាកល្បង​មនុស្សយន្ត ២ នៅ​អាកាសយានដ្ឋាន​សេអ៊ូល

  • 2017-07-24 02:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទន្ទឹម​នឹង​ការ​រៀបចំ​ត្រៀម​ស្វាគមន៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ក្រុមហ៊ុន​យក្ស​ក្នុង​ស្រុក LG បាន​បើក​ដំណើរការ​សាកល្បង​នូវ​មនុស្សយន្ត ២ ប្រភេទ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ ក្នុង​ទីក្រុង​សេអ៊ូល ដែល​មួយ​ប្រភេទ​ជា​មគ្គុទ្ទេសក៍​អ្នក​នាំ​ផ្លូវ​ភ្ញៀវ និង​មួយ​ទៀត​ជា​អ្នក​សម្អាត​ក្នុង​បរិវេណ​អាកាសយានដ្ឋាន។

មនុស្សយន្ត​ទាំង ២ នេះ កន្លង​ទៅ LG បាន​ប្រកាស​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍ CES កាល​ពី​ដើម​ឆ្នាំ ខណៈ​ប្រភេទ​មនុស្សយន្ត​មគ្គុទ្ទេសក៍​​ មាន​តួ​នាទី​ផ្ដល់​នូវ​ព័ត៌មាន​និង​ទិសដៅ​ផ្សេងៗ ដល់​អ្នក​ធ្វើ​ដំណើរ​អំពី​ម៉ោង​ហោះហើរ​ជា​ដើម។ ទៀត​សោត​វា​អាច​និយាយ ៤ ភាសា​រួម​មាន​ កូរ៉េ, អង់គ្លេស, ចិន និង​ជប៉ុន​។ ចំណែក​ឯ​មនុស្សយន្ត​ ក្រុមហ៊ុន LG បាន​លើក​ឡើង​ដោយ​ផ្ទាល់​ថា វា​អាច​ធ្វើ​ការ​តាមដាន​និង​ត្រួតពិនិត្យ​នូវ​ទីតាំង​បរិវេណ​ណា ដែល​ត្រូវ​សម្អាត​ជា​ញឹកញយ ហើយ​រក្សា​នូវ​ទិន្នន័យ​ពី​ទីតាំង​នោះ​ទុក ហើយ​គណនា​ចម្ងាយ​ជាក់លាក់​មួយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ។​​

​ទស្សនា​វីដេអូ​ខាង​ក្រោម ដែល​បង្ហាញ​ត្រួសៗ ​ពី​សកម្មភាព​នៃ​មនុស្សយន្ត​ដែល​ LG បាន​បង្ហាញ​នៅ​ព្រឹត្តិការណ៍ CES៖

ប្រភព៖ The Verge ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;