ក្រុមហ៊ុនមួយ ចេញ SSD លើកទីមួយ ដែលងាយស្រួលដាក់តាមខ្លួន
- 2017-07-24 03:43:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនមួយ ចេញ SSD លើកទីមួយ ដែលងាយស្រួលដាក់តាមខ្លួន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Western Digital (WD) បានប្រកាសបង្ហាញ SSD ម៉ូដែល MY Passport ដែលមានភាពរឹងមាំ ងាយស្រួលយកតាមខ្លួន ហើយមានតម្លៃចាប់ពី ២០០ដុល្លារឡើងទៅ។
MY Passport SSD មានទំហំផ្ទុកចាប់ពី 256 GB (១៩៩ដុល្លារ) 512 GB (៣២៩ដុល្លារ) និង 1TB (៦៤៩ដុល្លារ)។ ពួកវាមានល្បឿនរហូតដល់ 515MB ក្នុង១វិនាទី ដោយប្រើប្រាស់តាមរយៈខ្សែ USB Type-C 3.1 ជំនាន់ទី២។ ឆ្លងកាត់ការធ្វើតេស្តសាកល្បងទម្លាក់នៅកម្ពស់ជិត ២ម៉ែត្រ SSD នេះមិនរងការខូចខាតដែលអាចប៉ះពាល់ដល់ទិន្នន័យនៅខាងក្នុងឡើយ៕