LG ព្រម​ផ្គត់ផ្គង់​ថ្ម​សម្រាប់ iPhone ស៊េរី ​២០១៨

  • 2017-07-24 07:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន LG ​បាន​ព្រមព្រៀង​គ្នា​ជាមួយ Apple ដើម្បី​ផ្គត់ផ្គង់​ថ្ម សម្រាប់​បំពាក់​លើ iPhone 9 ដែល​គ្រោង​ចេញ​នៅ​ឆ្នាំ​ក្រោយ។

LG បាន​វិនិយោគ​រាប់​រយ​ពាន់​លាន​ដុល្លារ ​ក្នុង​គោល​បំណង​ផលិត​ថ្ម​ដែល​មាន​រូបរាង​ជា​អក្សរ L សម្រាប់ iPhone ។ Apple បាន​ចាប់​ផ្ដើម​ការ​រចនា​រូបរាង​របស់ iPhone 9 ហើយ​ការ​ផ្គត់ផ្គង់​ថ្ម​ពី LG នឹង​ចាប់ផ្ដើម​ឆមាស​ទី​២ ឆ្នាំ​២០១៨។

ថ្ម​ដែល​មាន​រូបរាង​ជា​អក្សរ L អាច​ធ្វើ​ឲ្យ Apple ចំណេញ​ទីតាំង​ ទុក​ស្រាប់​បំពាក់​អ្វី​ផ្សេង​ទៀត​លើ iPhone ជា​ពិសេស​នៅ​ផ្នែក​ខាង​ក្រោម​ឆៀង​ខាង​ស្ដាំ​របស់​វា។ វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​បន្ថែម​ទៀត ក្នុង​ការ​បង្កើន​ទំហំ​ថ្ម ដែល​អាច​ផ្ទុក​ថាមពល​បាន​ធំ​ជាង​មុន ហើយ​អាច​បង្កើន​ល្បឿន​នៃ​ការ​សាក​ថ្ម​ផងដែរ​៕

ប្រភព៖ Science Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;