សុខ​ ពីសី ត្រៀម​​ចេញ​​បទ​ថ្មី រំលឹក​​អនុស្សាវរីយ៍​​របស់​ខ្លួន ពេល​​រៀន​នៅ​វិទ្យាល័យ​

  • 2017-07-24 08:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កញ្ញា សុខ ពិសី គ្រោង​នឹង​បញ្ចេញ​ចម្រៀង​ថ្មី ១បទ ​ដែល​រៀបរាប់​ពី​អនុស្សាវរីយ៍​​ក្នុង ​​​វិទ្យាល័យ​ហ៊ុនសែន​តា​ខ្មៅ ​ដែល​​ជាកន្លែង​ដែល​ខ្លួន​ និង​មិត្តភ័ក្ដិ​ធ្លាប់​រៀន​​។

ពិសី បាន​ថ្លែង​ឲ្យ​ដឹង​​ថា​បទ "​អនុស្សាវរីយ៍​វិទ្យាល័យ​​ហ៊ុនសែន​តាខ្មៅ" គឺ​ជា​​មេឡូឌី​ថ្មី​ ដោយ​នាង​កុម្ម៉ង់​អ្នក​និពន្ធ​​ធ្វើ​យ៉ាង​ពិសេស​សម្រាប់​ខ្លួន​​តែ​​ម្ដង ត្បិត​អី​សាច់​រឿង​នៃ​បទ​ចម្រៀង ចង់​រំលឹក​​អនុស្សាវរីយ៍ធ្លាប់​មាន​នៅ​ទី​នោះ។ "​បទ​ថ្មី​នេះ ​ជា​រឿង​ពិត​មិត្ត​ភក្តិ​ខ្ញុំ ខ្ញុំ​បាន​ប្រាប់សាច់រឿងទាំង​នោះ​​​​​ឲ្យ​​​អ្នក​និពន្ធ។ វិទ្យាល័យ​ហ៊ុន​សែន​តាខ្មៅ​ហ្នឹង ​គឺ​សាលា​​ដែល​ខ្ញុំ​រៀន ខ្ញុំ​ចង់​រំលឹក​នៃ​ការ​ចង​ចាំ​នៅ​ទីនោះ"។

តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ បាន​ឲ្យដឹង​ទៀត​ថា បទ​ចម្រៀង​១បទ​​នោះ មាន​ស្នេហា​​លាយ​ការ​ឈឺ​ចាប់ ជា​ចង្វាក់​ Slow មិន​ដូច​សាច់​រឿង​ពិត​ទាំង​ស្រុង​ឡើយ ព្រោះ​មាន​ការ​កែ​ច្នៃខ្លះៗ ដើម្បី​ឲ្យ​ស៊ី​សាច់​រឿង។ បច្ចុប្បន្ន​បទ​ចម្រៀង​មួយ​បទ​នោះ បាន​ផលិត​រួច​រាល់​ហើយ​គ្រោង បញ្ចេញ​ក្នុង​ពេល​ឆាប់ៗ​​នេះ។ ក្រៅ​ពី​បទ "​អនុស្សាវរីយ​វិទ្យាល័យ​​ហ៊ុនសែន​តាខ្មៅ" នាង​ថា ក៏​មាន​បទ​ចម្រៀង​​​ជា​ច្រើន​បទផ្សេង​ទៀត​​ផង​ដែរ ប៉ុន្តែ​នាង​រំពឹង​មួយ​នេះ​​ខ្លាំង​ជាង ថា​នឹង​មាន​ការ​គាំទ្រ​ច្រើន ជា​ពិសេស​គឺ​សិស្ស​ដែល​កំពុង​រៀន​នៅ​វិទ្យាល័យ។

សុខ ពិសី ធ្លាប់​​រៀន​នៅ​​វិទ្យាល័យ​ខាង​លើ ក្នុង​ឆ្នាំ២០០៦ បន្ទាប់​មក​ក្រុម​គ្រួសារ​នាង​បាន​ផ្លាស់​ប្ដូរ​​ទីលំនៅ​រាជធានី​ភ្នំពេញ​ម្ដុំ​ទួល​ទំពូង ហើយ​បន្ត​មក​រៀន​នៅ វិទ្យាល័យ​ទួល​ទំពូង។ តារា​​ចម្រៀង​ស្រី​រូប​នេះ​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ជំនាញ​ភាសា​អង់គ្លេស​នៅ​សាលា IFL៕

អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី
;