វៀតណាម ផ្អាកបូម​ឧស្ម័ន ក្រោយ​ចិន​គំរាម

  • 2017-07-24 08:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បាន​បញ្ឈប់​ការ​បូម​ឧស្ម័ន នៅ​តំបន់​មាន​ជម្លោះ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្រោយមាន​ការ​គំរាម​យ៉ាងខ្លាំង​ពី​ប្រទេស​ចិន។

ប្រភព១ ពី​ក្រុមហ៊ុន​បូម​ឧស្ម័ន នៃ​ប្រទេស​វៀតណាម ត្រូវបាន​បញ្ជា​ឲ្យ​ចាកចេញពី​តំបន់​នោះ។ ការ​បញ្ជា​នេះ ធ្វើឡើង​កាលពី​សប្តាហ៍​មុន ដោយ​រដ្ឋាភិបាល​ក្រុង​ហាណូយ ដោយសារ​ចិន បាន​គំរាមថា នឹង​វាយប្រហារ​មូលដ្ឋាន​វៀតណាម នៅ​ប្រជុំកោះ Spratly បើមិន​ឈប់បូម​ទេនោះ។

សូម​បញ្ជាក់​ថា ការបូម​ឧស្ម័ន​របស់​វៀតណាម បាន​ចាប់ផ្តើម​ឡើង​កាលពី​ខែ​មិថុនា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ខ្លួន ស្ថិតនៅ​ចម្ងាយ​ប្រហែល ៤០០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​វៀតណាម។ ប៉ុន្តែ ចិន​បានគូស​ផែនទី​ដោយ​ដាក់​តំបន់​នោះ ស្ថិតក្នុង​អធិបតេយ្យភាព​របស់​ខ្លួន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;