Pixel 2 នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​​គេ​បង្អស់ មាន​បំពាក់​ឈីប SD 836

  • 2017-07-25 04:31:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Google Pixel 2 នឹង​ក្លាយ​ជា​កំពូល​ស្មាតហ្វូន​ស៊េរី​ថ្មី និង​ដំបូង​គេ ដែល​មាន​បំពាក់​បន្ទះ​ឈីប​ចុង​ក្រោយ​បំផុត​របស់ Qualcomm គឺ Snapdragon 836។

បន្ទះ​ឈីប​ថ្មី​នេះ នឹង​ធ្វើ Pixel 2 មាន​ល្បឿន​លឿន​ជាង​កំពូល​ស្មាតហ្វូន​ក្រុមហ៊ុន​ដទៃ ដែល​កំពុង​បំពាក់ Snapdragon 835 ដល់​ទៅ ១០% ឯណោះ។ មួយ​វិញ​ទៀត ​វា​ក៏​នឹង​ជួយ​សន្សំសំចៃ​ថាមពល​ថ្ម និង​ថត​រូបភាព​ប្រសើរ​ជាង​មុន​ផង​ដែរ។ យ៉ាង​ណា​មិញ មិន​ទាន់​ការ​បញ្ជាក់​ពី​ថ្ងៃ​ដាក់​បង្ហាញ Pixel 2 នៅ​ឡើយ​ទេ៕

ប្រភព៖ Androidguys ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;